សនិ្នសិទ​ថ្នាក់​ដឹកនាំ​RCEP បង្ហាញ​ឲ្យ​ឃើញ​កី្ត​បំណង​ពង្រឹង​កិច្ច​សហប្រតិបតិ្តការ​សេដ្ឋកិច្ច​ក្នុង​តំបន់​របស់​បណ្តាប្រទេស​ពាក់​ព័ន្ធ
2017-11-15 15:46:07  cri  Web Editor:Guo

      ថ្ងៃទី ១៤ ខែ​វិច្ឆិកា សនិ្នសីទ​ថ្នាក់​ដឹកនាំ​នៃ​កិច្ច​ព្រម​ព្រៀង​ទំនាក់​ទំនង​ភាព​ជា​ដៃ​គូសេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​ក្នុង​តំបន់​ហៅកាត់RCEPបាន​បើក​ធ្វើ​នៅ​ក្រុង​ម៉ានីល​រដ្ឋធានី​ប្រទេស​ហ្វីលីពីន ។ សនិ្នសីទ​លើក​នេះ​គឺ​ជា​ការជួបពិភាក្សារបស់​ថ្នាក់​ដឹកនាំ​ជាលើក​ដំបូងជុំវិញ​ប្រធានបទRCEPដែលសហការរឿបចំដោយប្រទេសពាក់ព័ន្ធ ចាប់តាំងពី​ការ​ចាប់​ដំណើរការយន្តការ​ការ​ចរចា RCEP កាល​ពី​ឆ្នាំ ២០១២មក ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ក្តី​បំណង​ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបតិ្តការ​សេដ្ឋកិច្ច​ក្នុងតំបន់របស់បណ្តាប្រទេសពាក់ព័ន្ធ

      ភាគី​ដែល​បាន​ចូលរួម​ការចរចា RCEP​គឺ​ប្រទេស​អាស៊ានទាំង​១០​និង​ប្រទេស​ជាដៃគូ​សន្ទនា​ទាំង​៦ មាន​ប្រទេស​ចិន ជប៉ុន កូរ៉េ​ខាង​ត្បូង អូស្ត្រាលី នូវែលសេឡង់​និង​ឥណ្ឌា ។ ខ្លឹមសារ​នៃ​ការចរចា RCEP​បាន​គ្រប​ដណ្តប់​លើ​វិស័យ​ធំៗជាង​១០ ដូច​ជា​សហគ្រាស​ធុន​តូចនិងមធ្យម ការ​វិនិយោគទុន​ កិច្ច​សហប្រតិបតិ្តការ​ផ្នែក​សេដ្ឋកិច្ច​និង​បច្ចេកទេស ការ​លក់ដូរ​ទំនិញ​និង​សេវាកម្ម​ពាណិជ្ជកម្ម​ជា​ដើម ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ