លោក លីខឺឈាង នាយក​រដ្ឋមន្ត្រី​ចិន​ជួប​ពិភាក្សា​ជា​មួយ​ក្រុម​ប្រឹក្សាភិបាល​អឺរ៉ុប​
2017-11-15 15:41:12  cri  Web Editor:Guo

      ព្រឹក​ថ្ងៃទី ១៤ ខែ​វិចិ្ឆកា តាម​ម៉ោង​ប្រទេសហ្វីឡីពីន លោក លីខឺឈាង នាយក​រដ្ឋមន្ត្រី​ចិន​បាន​ជួប​ពិភាក្សាការងារជា​មួយ​លោក Tusk ប្រធាន​ក្រុម​ប្រឹក្សាភិបាល​អឺរ៉ុប​នៅ​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។

      ក្នុង​កិច្ច​ជំនួប លោក លីខឺឈាង​បាន​ថ្លែង​ថា ប្រទេស​ចិន​និង​អឺរ៉ុប​សុទ្ធតែ​ជា​កម្លាំង​ដ៏សំខាន់​សម្រាប់​គាំពារ​សនិ្តភាពនិងស្ថិរភាព​ពិភពលោក និង​ជំរុញ​ភាព​រីក​ចម្រើន​និង​ភាព​រុងរឿង​ផ្នែក​សេដ្ឋកិច្ច ។ សង្ឃឹម​ភាគី​ទាំង​ពីរ​អាច​បន្ត​ប្រកាន់​ខ្ជាប់​ស្មារតីគោរព​គ្នា សភាព​ ធ្វើ​កិច្ច​សហប្រតិបតិ្តការ​ដើម្បី​ការអភិវឌ្ឍ​រួម ព្រម​និង​អនុវត្ត​តាមគំនិតឯកភាព​រួមរបស់​ថ្នាក់​ដឹក​នាំ​ចិន​និង​សហភាព​អឺរ៉ុប​ឲ្យ​បាន​ល្អ ក្នុងន័យជំរុញ​ការ​ចរចា​អំពី​កិច្ច​ព្រម​ព្រៀង​វិនិយោគ​រវាង​ចិន​និង​អឺរ៉ុប បង្កើន​ការ​សន្ទនា​និង​ការ​ផ្លាស់​ប្តូរ​ផ្នែក​វប្បធម៌​មនុស្ស​ជាតិ​ ក៏​ដូច​ជា​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បីរក្សា​និន្នាការ​អភិវឌ្ឍន៍​យ៉ាង​ល្អ​ប្រសើរ​ទាំង​ផ្នែកទំនាក់​ទំនង​និង​កិច្ចសហប្រតិបតិ្តការ​រវាង​ចិន​និង​អឺរ៉ុប​ជា​បន្ត​បន្ទាប់​ផង​ដែរ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ