លោក​លីខឺឈាង​នាយករដ្ឋមន្រ្តីចិន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​Turn Ball​នាយករដ្ឋមន្រ្តី​អូស្ត្រាលី​
2017-11-15 15:13:31  cri  Web Editor:Wang

 

    ព្រឹកថ្ងៃទី​១៤​ខែ​វិច្ឆិកា​ ​លោក​លី ខឺឈាង​នាយករដ្ឋមន្រ្តីចិន​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​Turn Ball​នាយករដ្ឋមន្រ្តី​អូស្ត្រាលី​នៅ​ក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​។

      លោក​លី ខឺឈាង​បាន​ថ្លែង​ថា​ ​ប្រទេស​ចិន​និង​អូស្ត្រាលី​សុទ្ធតែ​បាន​ចាត់ទុក​ការ​អភិវឌ្ឍ​របស់​គូភាគី​ជា​កាលានុវត្តភាព​សំខាន់​។ ​យន្តការ​ជួប​ពិភាក្សា​ថ្នាក់​នាយក​រដ្ឋមន្រ្តី​ចិន​និង​អូស្ត្រាលី​ប្រចាំ​ឆ្នាំ​និង​យន្តការ​ផ្សេង​ទៀត​បាន​ដើរ​តួនាទី​ជាវិជ្ជមាន​ក្នុង​ការ​ជំរុញ​ទំនាក់ទំនងរវាង​ចិន​និង​អូស្ត្រាលី​ក៏ដូច​ជា​កិច្ចសហប្រតិបត្តិការ​និង​ការ​អភិវឌ្ឍ​។ លោក​រំពឹងថា​ភាគីទាំង​ពីរ​អាច​បន្ត​ធ្វើ​ការ​ផ្លាស់ប្តូរ​និង​ការ​សម្របសម្រួល​យ៉ាង​ស្អិតល្មួត​ ​បង្កើន​ការ​ផ្លាស់ប្តូរ​និង​កិច្ច​សហប្រតិបត្តិការ​ ​ដើម្បី​រួម​គ្នា​ជំរុញ ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​ ព្រម​ទាំង​រួម​គ្នា​បញេញ​សញ្ញា​វិជ្ជមាន​ដែល​ជំរុញ​សន្តិភាព​និង​វឌ្ឍនភាព​ក្នុង​តំបន់​ក្នុង​កិច្ចប្រជុំ​លើក​នេះ​៕

 

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ