លោក​រូហានី​ប្រធានាធិបតី​អ៊ីរ៉ង់​ដាស់តឿន​ឲ្យ​បង្កើន​កម្លាំង​ជួយ​សង្គ្រោះ​គ្រោះ​រញ្ជូយ​ដី
2017-11-15 15:04:39  cri  Web Editor:Wang

      ថ្ងៃទី​១៤​ខែ​វិច្ឆិកា​ លោក​រូហានី​ប្រធានាធិបតី​អីរ៉ង់​បាន​ដាស់តឿន​​ឲ្យ​គ្រប់​ក្រសួង​ស្ថាប័ន​នៃ​រដ្ឋាភិបាល​បង្កើន​កម្លាំង​ជួយ​សង្គ្រោះ​គ្រោះ​​រញ្ជួយ​ដី​ដើម្បី​ ធ្វើ​ការ​ជួយ​សង្គ្រោះ​និង​ទប់​ស្កាត់​ដោយ​ពេញ​ទំហឹង​នូវ​ផល​ប៉ះពាល់​ដែល​បណ្តាល​មក​ពី​គ្រោះ​រញ្ជួយ​ដី​ឲ្យ​បាន​ក្នុង​រយៈពេល​ខ្លី​បំផុត​៕

      បច្ចុប្បន្ន​ ភ្នាក់ងារ​​ជួយ​សង្គ្រោះ​ជាង​៣០​ក្រុម​​ ​រថយន្ត​ជួយ​សង្គ្រោះ​ជាង​១០០​គ្រឿង​និង​បុគ្គលិក​ពេទ្យ​រាប់​រយ​នាក់​បាន​និង​កំពុង​ធ្វើ​ការងារ​ជួយ​សង្គ្រោះ​ទាំង​យប់​ទាំង​ថ្ងៃ​ ។​ចំណែក​ឯ​ប្រទេស​តួកគី​ដែលជា​ប្រទេស​ជិតខាង​ក៏​បាន​ចាត់​បញ្ជូន​ភ្នាក់ងារ​សុខាភិបាល​និង​ជំនួយ​ជា​សម្ភារៈផ្សេងៗ​​ផង​ដែរ​៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ