លោក​លី ខឺឈាង​ នាយករដ្ឋមន្រ្តី​ចិនជួប​ពិភាក្សា​ការងារជាមួយ​លោក ​Duterte ប្រធានាធិបតី​ហ្វីលីពីន
2017-11-15 22:08:00  cri  Web Editor:Zhai

    ថ្ងៃទី  ១៥ ខែ​វិច្ឆិកា តាម​ម៉ោងប្រទេស​ហ្វីលីពីន​ លោក​លី ខឺឈាង​ នាយករដ្ឋមន្រ្តី​ចិន​បាន​ចាប់​ផ្តើម​បំពេញទស្សនកិច្ច​ជាផ្លូវការ​នៅប្រទេស​ហ្វីលីពីន  នៅរសៀល​ថ្ងៃ​ដដែល លោក​លី​ ខឺឈាង​ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​Duterte ប្រធានាធិបតី​ហ្វីលីពីន 

ក្នុង​កិច្ច​ជំនួប​ លោក​លី​ ខឺឈាង​បាន​ថ្លែង​ថា​​ ការ​ប្រកាន់​ខ្ជាប់​នូវ​ការគោរព​រាប់​អាន​គ្នា​ជា​មួយ​ប្រទេស​ជិត​ខាង​ប្រកបដោយ​មេត្រីភាព គឺសម​ស្រប​នឹង​ផលប្រយោជន៍​ជា​មូលដ្ឋាន​របស់​ប្រទេសចិននិង​ហ្វីលីពីន​ ​។ ប្រទេសចិន​រីករាយ​រួម​គ្នា​ជា​មួយ​ប្រទេសហ្វីលីពីន​ក្នុង​ការ​ក្តាប់​ជាប់​ទិស​ដៅ​ដ៏​ត្រឹម​ត្រូវ ពង្រឹងនិង​ពង្រីក​​ចំណង​មិត្តភាព ធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការ​មានភាព​កាន់​តែ​ស៊ី​ជម្រៅ​ ជំរុញ​ទំនាក់​ទំនង​រវាង​ប្រទេសចិននិង​ហ្វីលីពីនឲ្យ​​វិវឌ្ឍ​​រីក​ចម្រើន​ប្រកប​ដោយ​ភាព​រឹង​មាំ​​និង​និង​នឹងនរ  សេដ្ឋកិច្ច​ចិន​និង​ហ្វីលីពីនមាន​លក្ខណៈ​បំពេញ​បន្ថែម​គ្នាខ្លាំង​​​ ប្រទេសចិន​រីករាយ​រួម​សហការ​ជា​មួយ​ប្រទេសហ្វីលីពីន​ដើម្បី​បង្កើន​ការ​តភ្ជាប់​គ្នា​ផ្នែក​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​​ ធ្វើ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ផលិតភាព​នៃ​កិច្ចកសាង​ហេដ្ឋារចនាសម្ព័ន្ធ​និង​គ្រោង​ផែនការសហប្រតិបត្តិការ​​រយៈពេល​មធ្យម​និងវែង​។

ជា​ការ​ឆ្លើយ​តប​ លោក​Duterte​ បាន​ថ្លែង​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​លី​ ខឺ​ឈាង​លើក​នេះ​គឺ​ជា​លើក​ទី​មួយ​​ដែល​ប្រមុខ​រដ្ឋាភិបាល​​ចិន​បំពេញ​ទស្សនកិច្ច​នៅប្រទេសហ្វីលីពីន​បន្ទាប់​ពី​ខាន​អស់​​រយៈ​ពេល ១០ ឆ្នាំ​​​ ពោល​គឺ​មានសារៈ​​សំខាន់ណាស់​​  ប្រទេសចិន​ជា​មិត្តភក្តិល្អ​និងជា​​ដៃគូ​សហប្រតិបត្តិ​ការ​ដ៏​ស្មោះ​ត្រង់​របស់​ប្រទេសហ្វីលីពីន  ហ្វីលីពីន​សូម​ថ្លែង​អំណរគុណ​ដល់​ប្រទេស​ចិន​ដែល​បាន​ផ្តល់​ការ​គាំទ្រ​ដ៏មាន​តម្លៃ​ដល់​ប្រទេស​ហ្វីលីពីន​ក្នុងកិច្ច​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ និងក្នុង​ការ​​គាំពារ​សុខសន្តិភាព​​របស់​ប្រទេសជាតិ  ប្រទេសហ្វីលីពីន​រីករាយ​ដើរ​តួនាទី​ក្នុង​នាម​ជា​ប្រទេស​សម្រប​សម្រួល​ទំនាក់​ទំនង​រវាង​ចិននិង​អាស៊ាន​ និង​ជំរុញ​ការអភិវឌ្ឍ​នៃ​ទំនាក់ទំនង​រវាង​អាស៊ាន​និង​ចិន 
ទាក់ទង​ជាមួយ​យើង​ខ្ញុំ