កម្លាំងទាក់ទាញនៃក្រុងបុរាណស៊ីអាន
2017-11-15 11:32:38  cri  Web Editor:Zhai

 

មុន​ពេល​ធ្វើ​ដំណើរ​មក​ដល់​ក្រុងស៊ីអាន​ ខ្ញុំបាន​ស្វែង​យល់​ពី​ទីក្រុង​មួយ​នេះ ​តាមរយៈ​ឯកសារ​និង​ភាព​យន្តនានា​ ក្នុងនោះ​ ផ្នូររូបស្មូន​ទាហាន​និង​សេះ ​ផ្លូវ​ស្តេច​ឈីន​ និងកំពែង​ក្រុង​បុរាណ​ជា​ដើម​សុទ្ធតែ​ជា​កន្លែង​ល្បី​ឈ្មោះនៅ​ក្រុងស៊ីអាន​ ជាពិសេសគឺ​ផ្នូររូបស្មូន​ទាហាន​និងសេះ​អាច​និយាយ​បាន​ថាជា​នាមប័ណ្ណ​របស់​ក្រុងស៊ីអាន ​។ ដូច្នេះ​ក្រុង​ស៊ីអាន​គឺ​ជា​កន្លែង​មួយ​ដែល​ខ្ញុំ​ប៉ង​ទៅ​កម្សាន្ត​ជា​យូរមក​ហើយ ប៉ុន្តែ​ដោយសារ​ជាប់​រវល់​នឹង​ការងារ​ផ្សេងៗ​ក៏​មិន​បាន​សម្រេច​ក្តីបំណង​ទេ ​ទើប​តែ​ពេល​ដែល​វិទ្យុ​អន្តរជាតិចិន​រៀបចំ​សកម្មភាព​អ្នក​សារ​ព័ត៌មាន​ចិន​និង​បរទេស​ទៅ​យក​បទសម្ភាសន៍​នៅ​ក្រុងស៊ីអាន​ទើប​ខ្ញុំ​មាន​ឱកាស​សម្រេច​នូវ​ក្តីបំណង​របស់​ខ្លួន។

 

 

 

ក្នុង​ការមកយ​កបទសម្ភាសន៍នៅក្នុង​ក្រុងស៊ីអាន ក្រុមអ្នកសា​រព័ត៌មានយើង​ បាន​ទៅ​ដល់​កន្លែង​មួយដែ​លមាន​ឈ្មោះ​ថា ឆានប៉ា ដែ​លជាតំបន់អភិរក្សនិងការ​ពារ​ប្រព័ន្ធ​អេកូ-បរិស្ថាន​បាន​ល្អបំផុត​នៅ​ក្រុងស៊ីអាន​។ កាលពី១៣​ឆ្នាំមុន​ តំបន់ឆាន ប៉ា​គឺជាគំនរសំរាមដែល​មាន​បរិស្ថាន​ធម្មជាតិ​ដ៏អាក្រក់​គ្មាន​មនុស្សអាច​រស់នៅ​បាន។​ប៉ុន្តែ ​ឆ្លងតាមរយៈ​ការខិតខំ​ប្រឹង​ប្រែង​ការ​លម្អ​បរិស្ថាន​របស់​អាជ្ញាធរ​ដែនដី​ បច្ចុប្បន្ន ​តំបន់​ឆានប៉ា​បាន​ក្លាយ​ជាតំបន់​ទេសភាព​ធម្មជាតិ​ដែល​ស្រស់​ស្អាត​បំផុត​ នៅក្រុងស៊ីអាន ​ដែលមានឧទ្យាន​ដី​សើម​ធម្មជាតិ​ជា​ច្រើន​កន្លែង​ ជា​ពិសេស​បន្ទាប់​ពី​ បាន​រៀប​ចំ​ពិព័រណ៍​សាកវប្បកម្មពិភពលោក​ បាន​ញ៉ាំង​ឲ្យ​តំបន់​ឆានប៉ាមា​នឈ្មោះ បោះសំឡេ​ងដោយសា​រការប្រែប្រួលមុខមាត់ពី​គំនរសំរាមទៅ​ជាឧទ្យា​នធម្មជាតិដ៏ ស្រស់ប្រិមប្រិយ​មិនគួរឲ្យជឿ ទេ​សភាពនៅ​ឆានប៉ា​ដែល​អា​ច​ប្រដូច​បាន​ទៅនឹង​ តំបន់​ដី​សើម​ស៊ីស៊ី​នៅ​ក្រុងហាវចូវ​ នឹង​ក្លាយ​ទៅ​ជា​នាមប័ណ្ណ​ថ្មី​មួយ​ទៀត​របស់​ក្រុង ​ស៊ីអាន​ជាក់​ជា​មិនខាន ​ពិសេស​ជាង​នេះ​ទៅ​ទៀត ​បច្ចុប្បន្ន​នៅ​ក្នុង​តំបន់​​ឆានប៉ា​ បាន​សាង​សង់​នូវ​ក្រុម​សំណង់​ដ៏ល្អ​ប្រណីត​ដែល​បំពាក់ដោយ​បរិក្ខារ​ដ៏​ជឿន​លឿន ​សម្រាប់​បម្រើការ​ដល់​ស្ថាន​កុងស៊ុល​បរទេស​ដែលប្រចាំ​នៅក្នុងស៊ីអាន ​នេះគឺជាការ​ ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ក្រុងស៊ីអាន​ជា​មួយ​បណ្តា​ប្រទេស​នានា ពិសេស​គឺ​ផ្នែកវប្បធម៌​មនុស្សជាតិ ​។​ ហើយ​មន្ត្រីការទូត​នៃ​បណ្តា​ប្រទេស​មុខជា​ នឹង​ចូលចិត្ត​នូវបរិយាកាស​ការងារ​និង​ជីវភាព​រស់នៅ​ក្នុង​តំបន់​ឆានប៉ា​នេះ​ពុំខាន

 

 

ពេល​ដែល​យើង​ទៅ​ដល់​កន្លែង​ថ្មី​មួយ ​ការភ្លក់ចំណី​អាហារ​ពិសេស​ក្នុង​តំបន់គឺ ​ជា​រឿង​មិន​អាច​ខ្វះ​បាន​ ​នៅ​ក្រុងស៊ីអាន​ វិថី​ជនជាតិ​ហួយ​ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​ ចំណី​អាហារ​ឈ្ងុយ​ឆ្ងាញ់​គ្រប់​ប្រភេទ​អាច​និយាយ​បាន​ថា​ជា​ឋានសួគ៌​របស់​អ្នក​ដែល​ចូលចិត្ត​អាហារ​ឆ្ងាញ់ ​នៅ​លើ​វិថីនេះ​ មិន​គ្រាន់តែ​មាន​ចំណី​អាហារ​ឆ្ងាញ់​ប្រចាំ​ តំបន់​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែម​ទាំង​មាន​អាហារ​និង​ផ្លែឈើ​ជា​ច្រើន​ប្រភេទ​របស់​ប្រទេស​ ជាច្រើន​ផងដែរ ​ដែល​មិន​គ្រាន់​តែ​អាច​បំពេញ​នូវ​តម្រូវការ​នៃ​ជិវ្ហវិញ្ញាណ​របស់យើង ​ប៉ុណ្ណោះទេ​ ប៉ុន្តែក៏​អាចឲ្យ​យើងចាប់​អារម្មណ៍​ពីការប្រកបដោយ​បរិយាប័ន្ន​នៃ​ចំណី អាហារ​ផងដែរ

កំពែង​ក្រុង​បុរាណ​ក្រុងស៊ីអាន​ដែល​មាន​អាយុកាល​ជាង​៦០០​ឆ្នាំ​ហើយនោះ​ គឺជា​ក្លោង​ទ្វារ​ព្រះបរមរាជវាំង​របស់​ព្រះរាជវង្ស​ចំនួន១៣​រជ្ជកាល​នៃ​ប្រទេសចិន ​ក្នុង​រជ្ជកាល​ថាំង​ដែល​ជា​រជ្ជកាល​ដ៏​រុងរឿង​និង​ឧដុង្គឧត្តម​បំផុត​គឺជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ដ៏​ល្បី​ឈ្មោះ​នៃ​ពិភពលោក​ ដែល​មាន​ប្រេសិត​នៃ​នគរជាច្រើន​បាន​នាំយក ​សួយសាអាករ​មកថ្វាយ​ស្តេចថាំង ​ពេល​ដែល​ប្រេសិត​ទាំងនេះ​មក​ដល់​ក្រុង​ឆាង អាន​(ក្រុងស៊ីអានបច្ចុប្បន្ន) ​នឹង​ត្រូវ​ចូល​ទៅ​គាល់​ស្តេច​ថាំង​តាម​កំពែង​ក្រុងនេះ​ ​ពេល​ធ្វើ​ដំណើរ​តាម​កំពែង​ក្រុង​ យើង​អាច​គិត​ស្រមៃ​ពី​ទិដ្ឋភាព​ដ៏​អធិកអធម​នា ​សម័យ​នោះ ​ដែល​ធ្វើ​ឲ្យ​ខ្លួន​យើង​មាន​អារម្មណ៍​ថា​ហាក់​បី​ដូច​ជា​ប្រសិត​បរទេស​ ដែល​បាន​ចូល​គាល់​ស្តេច​ចិន​ដូច្នោះ

ពេល​ដែល​យើង​ដើរ​ចូល​ក្រុង​ស៊ីអាន​ដែល​ជា​ក្រុង​បុរាណ​និង​ជា​រាជធានី​នៃ​រជ្ជកាល​ចំនួន​១៣​របស់ ​ប្រទេស​ចិន​ សំបូរ​ទៅ​ដោយ​វប្បធម៌​ប្រវត្តិសាស្ត្រ ​និង​មាន​ ចំណី​អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ មាន​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ដ៏​ល្បីឈ្មោះ​ នឹង ​ស្រលាញ់​ចូលចិត្ត​ទីក្រុង​មួយ​នេះ​ជា​មិន​ខាន

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ