លោក​លីខឺឈាង​នាយករដ្ឋមន្រ្តី​ចិន​ជួប​ពិភាក្សា​ជា​មួយ​ប្រធាន​រដ្ឋ​សភាហ្វីលីពីន
2017-11-15 15:37:50  cri  Web Editor:Zheng

ព្រឹក​ថ្ងៃ​ទី​១៥​ខែ​វិច្ឆិកា តាម​ម៉ោង​ហ្វីលីពីន លោក​លីខឺឈាង​នាយករដ្ឋមន្រ្តី​ចិន​បាន​ជួប​ពិភាក្សា​ជា​មួយ​លោក​Alvarezប្រធាន​រដ្ឋ​សភាហ្វីលីពីន​នៅ​ក្រុង​ម៉ានីល។

      ក្នុង​កិច្ច​ជំនួប លោក​លីខឺឈាង​បាន​ថ្លែង​ថា ប្រវត្តិសាស្រ្ត​ដ៏​យូរលង់​នៃ​ការ​ប្រាស្រ័យ​ទាក់​ទង​ដ៏​មេត្រីភាព​រវាង​ចិននិង​ហ្វីលីពីន​គឺ​រួម​គ្នា​បង្កើត​ឡើង​ដោយ​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ នេះ​ជា​មូលដ្ឋាន​និង​ជា​កត្តារ​សំខាន់ដែល​ទំនាក់​ទំនង​ទ្វេភាគី​អាច​វិល​ទៅ​រក​ប្រក្រតី​ភាព​វិញ​យ៉ាង​ឆាប់​រហ័ស​បន្ទាប់​ពី​ឆ្លង​កាត់​ភាព​បត់​បែន​មួយ​ចំនួន ហើយ​ក៏​ជា​ក្តីបំណង​របស់​ប្រជា​ជន​ដែល​រំពឹង​ឲ្យ​ភាគី​ទាំង​ពីរ​ធ្វើ​ឲ្យ​ស៊ី​ជម្រៅ​នូវ​កិច្ច​សហប្រតិបត្តិការ​និង​ការ​ផ្លាស់​ប្តូរ​ផ្នែក​វប្បធម៌មនុស្សជាតិ​នៅ​ពេល​អនាគត​ផង​ដែរ។ជឿ​ជាក់​ថា ភាគី​ទាំង​ពីរ​មាន​សមត្ថ​ភាព​និង​តម្រិះ​ប្រាជ្ញា​ក្នុង​ការ​ពង្រឹង​និង​ពង្រីក​ចំណង​មេត្រី​ភាព ស្វែង​រក​ចំណុច​ឯកភាព​គ្នា​និង​ដោះ​ស្រាយ​គំនិត​ផ្ទុយ​គ្នា ក្នុង​ន័យ​ត្រួស​ត្រាយ​អនាគត​កាន់​តែ​ល្អ​បវរ​សម្រាប់​ភាព​សុខដុម​រមនា​និង​មេត្រី​ភាព​យូរ​អង្វែង​រវាង​ចិន​និង​ហ្វីលីពីន៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ