លោក​លីខឺឈាង​នាយករដ្ឋមន្ត្រី​ចិន​ជួបពិភាក្សា​ជាមួយ​លោក​Pimentel​ប្រធាន​ព្រឹទ្ធសភា​ហ្វីលីពីន
2017-11-15 16:29:55  cri  Web Editor:Liu

    ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ​តាម​ម៉ោង​ហ្វីលីពីន​លោក​លីខឺឈាង​នាយករដ្ឋមន្ត្រី​ចិន​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​Pimente​ប្រធាន​ព្រឹទ្ធសភា​ហ្វីលីពីន​នៅ​ទីក្រុង​ម៉ានីល។

    លោក​លីខឺឈាង​បាន​ថ្លែងថា​ ​ចាប់ពី​ទំនាក់​ទំនង​រវាង​ប្រទេស​ចិន​និង​ហ្វីលីពីន​ត្រូវ​បាន​កែ​លំអ​ឡើង​វិញ​កាល​ពី​ឆ្នាំ​ទៅក៏​មាន​ទិន្នាការ​កែលំអ​និង​អភិវឌ្ឍ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ៗ​ ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​បាន​ត្រូវ​ជំរុញ​ជា​បន្តបន្ទាប់​។គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ខ្ញុំ​នៅ​ហ្វីលីពីន​លើក​នេះ​គឺ​ដើម្បី​ពង្រឹង​និង​ពង្រីក​ទិន្នាការ​ដ៏​ល្អ​ប្រសើរ​មួយ​នេះ​ ​ស្វែងរក​មកវិញ​នូវ​ពេលវេលា​និង​កាលានុវត្តភាព​ដែល​ធ្លាប់​បានបាត់បង់​ទៅ ​សំដៅ​បើក​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​អំពី​កិច្ចសហប្រតិបត្តិការ​ដ៏​មេត្រីភាព​រវាង​ប្រទេស​ចិន​និង​ហ្វីលីពីន​លើ​មូលដ្ឋាន​ដេល​គោរព​គ្នា​និង​មាន​សមភាព​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ