ប្រទេស​ចិន​និង​ប្រទេស​អាស៊ាន​ប្រកាស​ចាប់ដំណើរ​ការ​កិច្ចពិគ្រោះពិភាក្សា​អំពីខ្លឹមសារ​នៃ​សេចក្តីព្រាង​ក្រមប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង
2017-11-15 15:26:02  cri  Web Editor:Liu

    ថ្ងៃទី១៣ ខែវិច្ឆិកា ​នៅ​ក្នុង​សន្និសីទ​លើក​២០​នៃ​ថ្នាក់​ដឹកនាំ​ប្រទេស​ចិន​និង​អាស៊ាន​ដែល​រៀបចំធ្វើ​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ចិន​និង​ប្រទេស​អាស៊ាន​បាន​ប្រកាស​ចាប់ដំណើរ​ការ​កិច្ចពិគ្រោះពិភាក្សា​អំពីខ្លឹមសារ​នៃ​សេចក្តីព្រាង​ក្រមប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង ​ដែល​ជា​ការ​បង្ហាញ​ថា ការ​តាក់តែង​ក្រម​ប្រតិបត្តិ​មួយ​នេះ​នឹង​ឈាន​ចូល​ដំណាក់កាល​ដ៏​គន្លឹះ​​មួយ។​លោក​LeLuongMinh​អគ្គលេខាធិការ​អាស៊ាន​បាន​មាន​ប្រសាសន៍ថា​ សង្ឃឹម​ថា​តាម​រយៈឱកាស​នេះ​ភាគីទាំង​២​អាច​បង្កើន​ការ​យោគយល់​និង​កសាង​ទំនុកចិត្ត​ទៅវិញទៅមក​​  ​ដើម្បី​បន្តរក្សា​សន្តិភាព​និង​ស្ថិរភាព​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​និង​តាំង​ជា​មូលដ្ឋាន​ដ៏​រឹង​មាំ​​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ទំនាក់ទំនងភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ទ្វេភាគី​ថែម​ទៀត​។​ដោយ​ឡែក​នៅ​ថ្ងៃ១៤ ខែវិច្ឆិកា ​លោក​GengShuang​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​ថ្លែង​នៅ​ទីក្រុង​ប៉េកាំង​ថា​ ​ភាគី​ចិន​និង​ប្រទេស​អាស៊ាន​នឹង​បើក​ធ្វើ​ការ​ពិគ្រោះពិភាក្សា​​ស្តីពី​ខ្លឹមសារ​នៃ​សេចក្តីព្រាង​ក្រមប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង​ឲ្យ​បាន​ញឹកញាប់​នៅ​ឆ្នាំ​២០១៨ ​សង្ឃឹម​អាច​ឈាន​ដល់​គំនិត​ឯកភាព​រួម​ស្តីពី​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង​ឲ្យ​បាន​ឆាប់៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ