ថ្ងៃទី ១៤ ខែវិច្ឆិកា លោក ស៊ីជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសឡាវនៅមជ្ឈមណ្ឌលសនិ្នសីទជាតិរបស់ប្រទេសឡាវនៅក្រុង វៀងចន្ទន៍ ។
ក្នុងកិច្ចជំនួប លោក ស៊ីជីនភីងបានចង្អុលបង្ហាញថា ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយប្រទេសឡាវ នឹងបន្តប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវនយោបាយមេត្រីភាពជាមួយប្រទេសឡាវ ហើយជឿជាក់ថា ប្រជាជនឡាវនឹងទទួលបានសមិទ្ធផលកាន់តែថី្មនិងកាន់តែធំក្នុងបុព្វហេតុកំណែទម្រង់និងបើកទូលាយ ។
ជាការឆ្លើយតប នាយករដ្ឋមន្ត្រីឡាវបានថ្លែងថា ប្រទេសឡាវរីករាយក្នុងការរួមសហការជាមួយប្រទេសចិន អនុវត្តផ្លែផ្កានៃទស្សនកិច្ចរបស់លោកប្រធានស៊ីជីនភីងលើកនេះឲ្យបានផ្ចិតផ្ចង់ ធ្វើឲ្យការផ្លាស់ប្តូរនិងកិច្ចសហប្រតិបតិ្តការគ្រប់វិស័យរវាងឡាវនិងចិនមានភាពកាន់តែស៊ីជម្រៅ ដើម្បីបង្កើតសហគមន៍រួមវាសនាតែមួយរបស់ប្រទេសទាំងពីរដែលមិនអាចបំបែកបាន ៕