លោក លីខឺឈាង នាយក​រដ្ឋមន្ត្រី​ចិន​ថ្លែង​ថា នឹង​ជំរុញ​កិច្ច​កសាង​សហគមន៍​សេដ្ឋកិច្ច​អាស៊ី​បូព៌ា​
2017-11-14 18:03:26  cri  Web Editor:Guo

      ក្នុង​សនិ្នសីទ​ថ្នាក់​ដឹកនាំ​អាស៊ាន​បូក​​ចិន ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង​លើក​ទី ២០ ដែល​បើក​ធ្វើ​​កាល​ពី​ព្រឹក​ថ្ងៃទី ១៤ ខែ​វិច្ឆិកា លោក លីខឺឈាង នាយក​រដ្ឋមន្ត្រី​ចិន​បាន​គូស​បញ្ជាក់​ថា នឹងជំរុញ​កិច្ចកសាង​សហគមន៍​សេដ្ឋកិច្ច​អាស៊ី​បូព៌ា ។

      លោក លីខឺឈាង​បាន​ថ្លែង​ថា ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ី​បូព៌ា​គឺ​ជា​ទិស​ដៅ​យុទ្ធសាស្ត្រ​មួយ​នៃ​​កិច្ច​សហប្រតិបតិ្តការ​១០​បូក​១ ។ ប្រទេស​ចិន​សូម​ផ្តួច​ផ្តើម​​ថា កិច្ច​កសាង​សហគមន៍​សេដ្ឋកិច្ច​អាស៊ី​បូព៌ា​គប្បី​ប្រកាន់​ខ្ជាប់​កម្មវត្ថុ​មួយ​ ពោល​គឺ​ជំរុញ​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់ ដើម្បី​សម្រេច​ការ​អភិវឌ្ឍ​ប្រកប​ដោយ​បរិយាប័ន្ន​​និង​ការ​អភិវឌ្ឍ​ជា​មួយ​គ្នា ប្រកាន់​ខ្ជាប់​គោលការណ៍​ពីរ ពោល​គឺ​​ប្រកាន់​ខ្ជាប់​ឋានៈ​ជា​ស្នូល​របស់​អាស៊ាន​របស់​អាស៊ាន​ និង​​ប្រកាន់​ខ្ជាប់​ "បែបបទ​អាស៊ាន" គឺ​ពិគ្រោះ​ពិភាក្សា​គ្នា បើក​ទូលាយ​ បរិយាប័ន្ធ និង​គិត​ពិចារណា​ដល់​ភាព​ងាយ​ស្រួល​របស់​ភាគី​នានា ព្រម​ទាំង​ជំរុញ​កិច្ច​សហប្រតិបតិ្តការ​លើ​បី​ស្រទាប់​ ពោល​គឺ​ចាត់​ទុក​កិច្ច​សហប្រតិបតិ្តការ​១០​បូក​៣​ជា​សំខាន់ ចាត់​ទុក​កិច្ច​សហប្រតិបតិ្តការ​អាស៊ាន​បូក​ប្រទេស​បី​ដោយ​ឡែក​ ចិន ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង​​ពី គ្នា​គឺ​ហៅ​កាត់​១០បូក១​ជា​មូលដ្ឋាន និង​ចាត់​ទុក​កិច្ច​សហប្រតិបតិ្តការ​មហាអនុតំបន់​ជា​ខ្លឹមសារ​បំពេញ​បន្ថែម ដូច​ជា​កិច្ច​សហប្រតិបតិ្តការ​ជា​មួយ​​ចិន ជប៉ុន កូរ៉េ​ខាង​ត្បូង ទន្លេ​ឡានឆាង-មេគង្គ និង​តំបន់​កំណើន​ភាគ​ខាង​កើត​របស់​អាស៊ាន​ជា​ដើម ដើម្បី​ធ្វើ​ឲ្យ​កិច្ច​កសាង​សហគមន៍​សេដ្ឋកិច្ច​អាស៊ី​បូព៌ា​អាច​ដើរ​តាម​ផ្លូវ​អភិវឌ្ឍន៍​ដឹង​រឹងមាំ​មាន​សិ្ថរភាព​និង​និរន្តរភាព​ជាប់​ជា​និច្ច​ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ