លោក​លីខឺឈាង​នាយករដ្ឋមន្រ្តី​ចិន​ជួប​ពិភាក្សា​ជា​មួយនាយករដ្ឋមន្រ្តី​ជប៉ុន
2017-11-14 17:10:13  cri  Web Editor:Guo

      រសៀលថ្ងៃ​ទី​១៣​ខែ​វិចិ្ឆកា តាម​ម៉ោង​ហ្វីលីពីន លោក​លីខឺឈាង​នាយក​រដ្ឋមន្រ្តី​ចិន​បាន​ជួប​ពិភាក្សា​ជា​មួយ​លោក​ស៊ីនហ្សូ អាបេ​នាយករដ្ឋមន្រ្តី​ជប៉ុន​នៅ​ក្រុង​ម៉ានីល។

      លោក​លីខឺឈាង​បាន​ថ្លែង​ថា សង្ឃឹម​ប្រទេស​ជប៉ុន​ប្រកាន់​យក​ស្មារតី​ស្តីពី​ការ​ចាត់​ទុក​​ប្រវត្តិ​សាស្ត្រ​ជា​មេរៀន​និង​សំដៅ​ទៅ​រក​អនាគត ដើរ​តាម​ទិស​ដៅ​តែ​មួយ​ជា​មួយ​ភាគី​ចិន​ ដើម្បី​ជំរុញ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​ជម្នះ​លើ​​ការ​លំបាក​និង​ការ​ប្រកួត​ប្រជែង​ផ្សេង​ៗ  រក្សា​និន្នាការ​កែ​លម្អ​ទំនាក់​ទំនង ដើម្បី​​ទទួល​បាន​ការ​វិវឌ្ឍ​រីក​ចម្រើន​ថ្មី​ ។

      ជា​ការ​ឆ្លើយ​តប លោក​ស៊ីនហ្សូ អាបេបាន​បង្ហាញ​ថា ប្រទេស​ជប៉ុន​រីក​រាយ​ក្នុង​ការ​ប្រកាន់​ខ្ជាប់​គំនិត​ស្តីពី​ការ​បង្កើត​ទំនាក់​ទំនង​ផ្តល់​ផល​ប្រយោជន៍​ដល់​គ្នា​ជា​យុទ្ធ​សាស្រ្ត​រវាង​ជប៉ុន​និង​ចិន ប្រកាន់​ខ្ជាប់​ការ​ចាត់​ទុក​គូ​ភាគី​ជា​ដៃគូ​សហប្រតិបត្តិការ មិន​បង្ក​ជា​ការ​គំរាម​កំហែង​ទៅ​វិញ​ទៅ​មក បង្កើន​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​គ្រប់​ស្រទាប់​ជាន់​ថ្នាក់​ និង​ពង្រឹង​និង​ពង្រីក​ទំនាក់​ទំនង​ទ្វេភាគី​ឲ្យ​ងាក​ទៅ​រក​និន្នាការ​កែ​លម្អ​ដ៏​ល្អ​ប្រសើរ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ