​វេទិកា​អភិវឌ្ឍន៍​និង​​សហប្រតិបតិ្តការ​វិចិត្រសិល្បៈ​ចិន​និង​អាស៊ាន​បើក​ធ្វើ​នៅ​ក្រុង​ណាននីង
2017-11-14 17:07:41  cri  Web Editor:Guo

      នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ វេទិកា​អភិវឌ្ឍន៍​និង​សហប្រតិបតិ្តការ​វិចិត្រសិល្បៈ​ចិន​និង​អាស៊ាន​ឆ្នាំ ២០១៧ ដែល​ធ្វើ​ក្រោម​​ប្រធាន​បទ "រួម​បញ្ចូល​និង​តភ្ជាប់​គ្នា ច្នៃ​ប្រឌិត​ថ្មី​និង​អភិវឌ្ឍន៍" បាន​បើក​ធ្វើ​នៅ​ក្រុង​ណាននីង​ប្រទេស​ចិន ។

      លោក Sun Jianhua មន្រ្តី​នៃ​មជ្ឈមណ្ឌល​ចិន-​អាស៊ាន​បាន​ថ្លែង​ថា វេទិកា​លើក​នេះ គឺ​ជា​កិច្ច​ចាប់​ផ្តើម​សម្រាប់​ឲ្យ​ប្រទេស​ចិន​និង​អាស៊ាន​ធ្វើ​កិច្ច​សហប្រតិបតិ្តការ​លើ​វិស័យ​សិក្សា​ស្រាវជ្រាវ​អំពី​ទ្រឹស្តី​វប្បធម៌​និង​វិចិត្រសិល្បៈ ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ