សន្និសីទ​ថ្នាក់​ដឹកនាំ​រវាង​អាស៊ាន​និងប្រទេសចិន​ ជប៉ុន កូរ៉េ​ខាង​ត្បូង​(១០+៣)លើក​ទី ២០ បើក​ធ្វើ​នៅ​ក្រុង​ម៉ានីល​
2017-11-14 19:27:10  cri  Web Editor:Zhai

      ​​​ថ្ងៃទី ១៤ ខែ​វិច្ឆិកា​ សន្និសីទ​ថ្នាក់​ដឹកនាំ​រវាង​អាស៊ាន​និងប្រទេសចិន​ ជប៉ុន កូរ៉េ​ខាង​ត្បូង​(១០+៣)លើក​ទី ២០ បើក​ធ្វើ​នៅ​ក្រុង​ម៉ានីលប្រទេសហ្វីលីពីន ។ ថ្នាក់​ដឹក​នាំ​នៃ​បណ្តា​ប្រទេស​ដែល​អញ្ជើញ​ចូលរួម​សន្និសីទ​បាន​វាយ​តម្លៃ​ខ្ពស់ចំពោះ​សមិទ្ធផលនៃ​កិច្ច​សហប្រតិបត្តិការ​ ១០ បូក​ ៣ ក្នុងរយៈ​ពេល ២០ ឆ្នាំ​កន្លង​មក​ ហើយ​កត់​សម្គាល់​ថា នៅ​ពេល​អនាគត​​ ត្រូវ​បន្ត​រក្សាការ​រួម​រស់​នៅ​ដោយ​​សន្តិវិធី​  និង​រួម​គ្នា​ជំរុញ​ការ​អភិវឌ្ឍ​ ។

    តាម​ការ​ប៉ាន់ប្រមាណ​ សន្និសីទ​លើក​នេះ​នឹង​អនុម័តលើ​​សេចក្តីប្រកាស​ស្តីពី​ខួប​ទី ២០​នៃ​កិច្ចសហប្រតិបត្តិការ​ ១០ បូក​ ៣ និង​សេចក្តីថ្លែង​ការណ៍​រួម​ស្តីពី​កិច្ចសហប្រតិបត្តិការ​ផ្នែក​សន្តិសុខ​គ្រឿង​បរិភោគ​នៃ​ថ្នាក់​ដឹក​នាំ​ប្រទេស​ ១០ បូក​ ៣ ៕​

ទាក់ទង​ជាមួយ​យើង​ខ្ញុំ