លោក​ស៊ី ជីនភីង  ​ជួប​ពិភាក្សាការងារ​ជា​មួយ​លោកChoummaly Sayyasone អតីត​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​បដិវត្តន៍​ប្រជាជន​ឡាវ​និង​ជា​អតីត​ប្រធានរដ្ឋ​ឡាវ
2017-11-14 19:19:13  cri  Web Editor:Zhai

      ថ្ងៃទី ១៣ ខែវិច្ឆិកា​ នៅ​ក្រុង​វៀងចន្ទន៍​ លោក​ស៊ី ជីនភីង អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្តចិន​និង​ជា​ប្រធានរដ្ឋចិនបាន​ជួប​ពិភាក្សារ​ការងារ​ជាមួយ​លោក​​ Choummaly Sayyasone អតីត​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​បដិវត្តន៍​ប្រជាជន​ឡាវ​និង​ជា​អតីត​ប្រធានរដ្ឋ​ឡាវ​​​។

ក្នុង​កិច្ចជំនួប​ លោក​ស៊ី ជីនភីង​បាន​ថ្លែងថា ក្នុង​អំឡុង​ពេល​ ១០ ឆ្នាំ​ក្នុង​មុខ​តំណែង​ជា​ថ្នាក់​ដឹក​នាំ​នៃគណបក្សនិង​ប្រទេស​ឡាវ​ លោក​ Choummaly Sayyasone បាន​រួម​វិភាគទានដ៏​​សំខាន់​ដល់​ការជំរុញ​​មិត្តភាព​ប្រពៃណី​រវាង​ចិននិង​ឡាវឲ្យ​​មានភាពកាន់តែ​ស៊ី​ជម្រៅ ។

លោក​ស៊ី ជីនភីង​បានគូស​បញ្ជាក់​ថា​ សមិទ្ធផល​ដ៏​សំខាន់​នៃ​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី ១៩​ គឺ​មានអំណោយ​ផល​ដល់​កិច្ចកសាង​ទំនាក់ទំនង​អន្តរជាតិ​បែប​​ថ្មី​ និង​ការ​បង្កើត​សហគមន៍​រួម​វាសនា​តែ​មួយ​ប្រកបដោយ​អត្ថន័យ​ជា​យុទ្ធសាស្រ្ត​រវាង​ប្រទេស​ចិននិង​ឡាវ​ ។ ដំណើរ​ទស្សនកិច្ច​របស់​លោក​​លើក​នេះ គឺ​ដើម្បី​ជំរុញ​ទំនាក់ទំនង​រវាង​ចិននិង​ឡាវឲ្យ​ឈាន​ដល់​កម្រិត​ថ្មី​ថែមទៀត ។

ជា​ការ​ឆ្លើយ​តប លោក​ Choummaly Sayyasone បាន​ថ្លែងថា ដំណើរ​ទស្សនកិច្ច​របស់​លោក​ស៊ី ជីនភីងលើក​នេះគឺ​ប្រកបអត្ថន័យ​ជា​​ប្រវត្តិសាស្រ្ត​ក្នុង​ប្រវត្តិសាស្រ្ត​នៃ​ទំនាក់​ទំនង​រវាង​ឡាវ​និង​ចិន​ ៕


ទាក់ទង​ជាមួយ​យើង​ខ្ញុំ