លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​ជួប​ពិភាក្សា​ជា​មួយ​ប្រធាន​សភា​ឡាវ
2017-11-14 19:03:55  cri  Web Editor:Zheng

 ថ្ងៃ​ទី​១៤​ខែ​វិឆ្ចិកា លោក​ស៊ីជីនភីង​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុ​ម្មុយនិស្ត​ចិន​និង​ជា​ប្រធាន​រដ្ឋ​ចិន​បាន​ជួប​ពិភាក្សា​ជា​មួយ​​លោក​ស្រី​Pany Yathotouប្រធាន​សភា​ឡាវ​នៅ​មជ្ឈមណ្ឌល​សន្និសីទ​ជាតិ​ក្រុង​វៀងចន្ទន៍។

      ថ្លែង​ក្នុង​កិច្ច​ជំនួប លោក​ស៊ីជីនភីង​បាន​លើក​ឡើង​ថា សង្ឃឹម​ស្ថាប័ន​និតីបញ្ញាតិ​នៃ​ប្រទេស​ទាំង​ពីរ​រក្សា​ប្រពៃណីនៃ​ការ​ប្រាស្រ័យ​ទាក់​ទង​ជាន់​ខ្ពស់ បង្កើន​ការ​ផ្លាស់​ប្តូរ ធ្វើ​ឲ្យ​ស៊ី​ជម្រៅ​នូវ​ការ​រៀន​សូត្រ​ពី​គ្នា​លើ​វិស័យ​អភិបាលកិច្ច​ជាតិ ផែនការ​អភិវឌ្ឍ​និង​បទពិសោធន៍​ការងារ​និតីបញ្ញាតិ ធ្វើ​ឲ្យ​ការ​សម្រប​សម្រួល​និង​ការ​សហការ​គ្នា​ក្នុង​កាលៈទេសៈពហុភាគី​កាន់​តែ​មាន​ភាព​ជិត​ស្និទ្ធ ក្នុង​ន័យ​បន្ថែម​កម្លាំង​ចលករ​ថ្មី​ក្នុង​ការ​ធ្វើ​ឲ្យ​ស៊ី​ជម្រៅ​នូវ​សុខដុមនីយកម្ម​ មេត្រី​ភាព​និង​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុង​ជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ៕

     

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ