លោក​លីខឺឈាង​នាយករដ្ឋមន្រ្តី​ចិន​ចូល​រួម​សន្និសីទ​ថ្នាក់​ដឹក​នាំ​ចិន​និង​អាស៊ាន​លើក​ទី​២០
2017-11-14 15:28:40  cri  Web Editor:Zheng

     រសៀល​ថ្ងៃ​ទី​១៣​ខែ​វិច្ឆិកា តាម​ម៉ោង​ហ្វីលីពីន លោក​លីខឺឈាង​នាយករដ្ឋមន្រ្តី​ចិន​បាន​អញ្ជើញ​ចូល​រួម​សន្និសីទ​ថ្នាក់​ដឹក​នាំ​ចិន​និង​អាស៊ាន​លើក​ទី​២០​នៅ​មជ្ឈមណ្ឌល​សន្និ​សីទ​អន្តរជាតិ​នៃ​ប្រទេស​ហ្វីលីពីន និង​មាន​វត្តមាន​នៃ​ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​អាស៊ាន​ទាំង​១០។

      ក្នុង​សន្និសីទ លោក​លីខឺឈាង​បាន​លើក​សំណើ​ចំនួន​៥​ចំណុច​អំពី​ការ​ដើរ​សំដៅ​ទៅ​រក​អនាគត​និង​ជំរុញ​ទំនាក់​ទំនង​រវាង​ចិន​និង​អាស៊ាន​ឲ្យ​ឡើង​ដល់​កម្រិត​ថ្មី​មួយ​ទៀត ពោល​គឺ​ទី​១ រួម​គ្នា​គ្រោង​ផែន​ការ​អំពី​ទស្សនទាន​​អភិវឌ្ឍន៍​សម្រាប់​ទំនាក់​ទំនង​រវាង​ចិន​និង​អាស៊ាន។​ ទី២ ជំរុញ​ការ​តភ្ជាប់គ្នា​រវាង​គំនិត​ផ្តួច​ផ្តើម​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​និង​ផែន​ការ​អភិវឌ្ឍ​របស់​អាស៊ាន​ ។ទី​៣ បង្កើន​ដោយ​នឹង​នរ​នូវ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​នយោបាយ​និង​សន្តិសុខ​ទ្វេភាគី។​ទី​៤ រឹត​ចំណង​មេត្រី​ភាព​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ថែម​ទៀត។ ទី​៥ លើក​កម្ពស់​ឥត​ឈប់​ឈរនូវ​កម្រិត​នៃ​ការ​ផ្លាស់​ប្តូរ​និង​កិច្ច​សហ​ប្រតិបត្តិការផ្នែក​វប្បធម៌​មនុស្ស​ជាតិ៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ