លោក​លីខឺឈាង​នាយករដ្ឋមន្រ្តី​ចិន​ជួប​ពិភាក្សា​ជា​មួយ​នាយករដ្ឋមន្រ្តី​វៀតណាម
2017-11-14 15:27:50  cri  Web Editor:Zheng

    នៅ​វេលា​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​១៣​ខែ​វិច្ឆិកា តាម​ម៉ោង​ហ្វីលីពីន លោក​លីខឺឈាង​នាយករដ្ឋមន្រ្តី​ចិន​បាន​ជួប​ពិភាក្សា​ជា​មួយ​លោក​Nguyen Xuan Phucនាយករដ្ឋមន្រ្តី​វៀតណាម​នៅ​សណ្ឋាគារ​ដែល​លោក​បាន​ស្នាក់​នៅ​នៅ​ទីក្រុង​ម៉ានីល។

      ថ្លែង​ក្នុង​កិច្ច​ជំនួប លោក​លីខឺឈាង​បាន​លើក​ឡើង​ថា ចិន​និង​វៀតណាម​ជា​ប្រទេស​ជិត​ខាង​ដ៏​មេត្រី​ភាព​និង​ជា​ដៃគូ​ដ៏​សំខាន់។ភាគី​ចិន​បាន​ចាត់​ទុក​អាស៊ាន​ជា​ទិសដៅ​អាទិភាព​សម្រាប់​កិច្ច​ការទូត​ជា​មួយ​ប្រទេស​ជុំវិញ​ជាប់​រហូត​មក សង្ឃឹម​ភាគី​នានា​រួម​គ្នា​បង្ហាញ​នូវ​សញ្ញា​វិជ្ជមាន​ស្តីពី​ការ​ផ្តោត​សំខាន់​ទៅ​លើកិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​និង​គាំពារ​ស្ថិរភាព​តំបន់​ក្នុង​សន្និសីទ​ពាក់​ព័ន្ធ​ស្តីពី​ថ្នាក់​ដឹក​នាំ​នៃ​កិច្ច​សហប្រតិបត្តិការ​អាស៊ី​បូព៌ា​លើក​នេះ។ប្រទេស​ចិន​រីក​រាយ​ក្នុង​ការ​រួម​សហការ​ជា​មួយ​បណ្តា​ប្រទេស​អាស៊ាន​ដើម្បី​ជំរុញ​ការ​ពិគ្រោះ​ពិភាក្សា​នៃ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង ដើម្បី​ឲ្យ​សមុទ្រ​ចិន​ខាង​ត្បូង​ក្លាយ​ជា​សមុទ្រ​ប្រកប​ដោយ​សន្តិភាព មិត្តភាព​និង​សហ​ប្រ​តិ​បត្តិ​ការ។

      ជា​ការ​ឆ្លើយ​តប លោក​Nguyen Xuan Phucបាន​ថ្លែង​ថា ប្រទេស​វៀតណាម​រីក​រាយ​ក្នុង​ការ​បន្ត​ថែ​រក្សា​និង​ពូន​ជ្រំ​យ៉ាង​ផ្ចត់​ផ្ចង់នូវ​ចំណង​មេត្រី​ភាព​រវាង​វៀតណាម​និង​ចិន ធ្វើ​ឲ្យ​ស៊ី​ជម្រៅ​នូវ​ទំនាក់​ទំនង​ភាព​ជា​ដៃគូ​សហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ ក៏​ដូច​ជា​ជំរុញ​ទំនាក់​ទំនង​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​ឡើង​ដល់​កម្រិត​ថ្មី​មួយ​ទៀត។ប្រទេស​វៀតណាម​សូម​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ប្រទេស​ចិន​និង​អាស៊ាន​ដែល​បាន​ឈាន​ដល់​មតិ​ឯកភាពអំពី​ក្រប​ខ័ណ្ឌនៃ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង ហើយ​រីក​រាយ​ក្នុង​ការ​រួម​សហការ​ជា​មួយ​ប្រទេស​ចិន ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​សមុទ្រ និង​គាំពារ​សន្តិភាព​និង​ស្ថិរភាព​នៃ​សមុទ្រ​ចិន​ខាង​ត្បូង៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ