លោក​ស៊ី ជីនភីង ​អញ្ជើញ​ចូលរួម​ពិធីបដិសណ្ឋារកិច្ច​ដែល​រៀបចំ​ដោយអគ្គលេខាធិការ​បក្ស​នៃ​ប្រទេសវៀតណាម​​និងប្រធានរដ្ឋ​វៀតណាម
2017-11-13 11:50:42  cri  Web Editor:Zhai

 

​​​​ថ្ងៃទី ១២ ខែវិច្ឆិកា​ លោក​ស៊ី ជីនភីង អគ្គលេខាធិការ​នៃគណៈកម្មាធិការ​​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​និង​ជា​ប្រធានរដ្ឋ​ចិន​បាន​អញ្ជើញ​ចូលរួម​ពិធី​បដិសណ្ឋារកិច្ច​​ដែល​រៀបចំដោយ​លោក​ Nguyen Phu Trong​ អគ្គលេខាធិការនៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​វៀតណាម​​និង​លោក​Tran Dai Quang ប្រធានរដ្ឋ​វៀតណាម​នៅ​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ​ក្រុង​ហាណូយ​​ ។ 

 

 

 

ក្នុង​ពិធី​​បដិសណ្ឋារកិច្ច​​ លោក​ Nguyen Phu Trong​ អគ្គលេខាធិការនៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​វៀតណាមបានលើក​ឡើង​​ថា ប្រទេសវៀតណាម​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​ទំនាក់​ទំនង​រវាង​ប្រទេស​វៀតណាមនិង​ចិន រីករាយ​រួម​សហការ​ជា​មួយ​ប្រទេសចិន​​ ដើម្បី​ពង្រឹង​និង​ពង្រីក​​មិត្តភាព​​​ប្រពៃណី  ធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការ​ជាក់​ស្តែង​មាន​ភាព​កាន់​តែ​ស៊ី​ជម្រៅ ​ជំរុញ​ទំនាក់​ទំនង​ភាព​ជា​ដៃគូ​សហប្រតិបត្តិការ​ជា​យុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ​រវាង​ប្រទេស​វៀតណាម​និង​ចិនឲ្យ​​វិវឌ្ឍ​រីក​ចម្រើន​ប្រកប​ដោយ​ភាពរឹង​មាំ​និងមាន​​ស្ថិរភាព​ជា​និរន្តរភាព​ ។ ជឿ​ជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​ស៊ី​ ជីនភីង​​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​បក្ស​កុម្មុយនិស្ត​ចិននិង​ជាប្រធានរដ្ឋ​ចិន​លើក​នេះមុខ​ជានឹង​​អាចបំពេញ​បន្ថែម​​កម្លាំង​ចលករ​ថ្មីសម្រាប់​​ទំនាក់​ទំនង​រវាង​ប្រទេសវៀតណាម​និង​ចិនជា​ពុំ​ខាន​​៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ