លោកស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​ជួប​ពិភាក្សា​ជា​មួយ​ប្រធាន​សភា​វៀតណាម
2017-11-13 13:51:04  cri  Web Editor:Zheng

 

 

ថ្ងៃ​ទី​១២​ខែ​វិច្ឆិកា លោកស៊ីជីនភីង​អគ្គ​លេខាធិ​ការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយ​និស្ត​ចិន​និង​ជាប្រធាន​រដ្ឋ​ចិន​បាន​ជួប​ពិភាក្សា​ជា​មួយ​លោក​ស្រី​Nguyen Thi Kim Ngan​ប្រធាន​សភា​វៀតណាមនៅ​ក្រុង​ហាណូយ។

      ថ្លែង​ក្នុង​កិច្ច​ជំនួប លោក​ស៊ីជីនភីង​បាន​លើក​ឡើង​ថា ប្រទេស​ចិន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ដល់​ការ​ពង្រឹង​និង​ពង្រីក​ទំនាក់​ទំនង​​រវាង​ចិន​និង​វៀតណាម រីក​រាយ​ក្នុង​ការ​រួម​សហការ​ជា​មួយ​វៀត​ណាម​ដើម្បី​បន្ត​ប្រកាន់​ខ្ជាប់​គោល​ការណ៍​ណែនាំ​ស្តីពី​ការ​រក្សា​ស្ថិរភាព​យូរ​អង្វែង សំដៅ​ឆ្ពោះ​ទៅ​រក​អនាគត សុខដុមនីយកម្ម​និង​មេត្រី​ភាព និងធ្វើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​គ្រប់​ជ្រុង​ជ្រោយ ក៏​ដូច​ជា​ប្រកាន់​ខ្ជាប់​ស្មារតី​ស្តីពីអ្នក​ជិត​ខាង​ល្អ មិត្ត​ភ័ក្តិ​ល្អ​និង​ដៃគូល្អ ក្នុង​ន័យ​ជំរុញ​ទំនាក់​ទំនង​ភាព​ជា​ដៃគូ​សហប្រតិបត្តិការ​ជា​យុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ​រវាង​ចិន​និង​វៀតណាម​ឲ្យ​វិវឌ្ឍ​រីក​ចម្រើន​ដោយ​យូរអង្វែង រឹង​មាំ​និង​នឹងនរ៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ