លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​អញ្ជើញ​ចូល​រួម​ពិធីបញ្ចប់​ការ​សាងសង់និង​ប្រគល់​និងទទួល​វិមាន​មិត្តភាព​វៀតណាម–ចិននិង​ពិធី​បើក​ស្លាកមជ្ឈមណ្ឌល​វប្បធម៌​ប្រទេស​ចិន​ក្រុង​ហា​ណូយ
2017-11-13 13:50:23  cri  Web Editor:Zheng

 

  ថ្ងៃ​ទី​១២​ខែ​វិច្ឆិកា នៅ​ក្រុង​ហាណូយ​ប្រទេស​វៀតណាម លោក​ស៊ីជីនភីង​អគ្គ​លេខាធិ​ការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​និង​ជា​ប្រធាន​រដ្ឋ​ចិន​បាន​អញ្ជើញ​ចូល​រួម​ពិធីបញ្ចប់​ការ​សាងសង់និង​ប្រគល់​និង​ទទួល​វិមាន​មិត្តភាព​វៀតណាម–ចិននិង​ពិធី​បើក​ស្លាកមជ្ឈមណ្ឌល​វប្បធម៌​ប្រទេស​ចិន​ក្រុង​ហា​ណូយ​នៅ​ទី​ក្រុង​ហាណូយ​ប្រទេស​វៀត​ណាម។

      សូម​បញ្ជាក់​ថា វិមាន​មិត្តភាពវៀតណាម–ចិនស្ថិត​នៅ​ក្រុង​ហាណូយ​សាង​សង់​នៅ​លើ​ផ្ទៃ​ដី​ទំហំ​សរុប​ប្រមាណ​១ម៉ឺន​៣​ពាន់​៨​រយ​ម៉ែត្រ​ការ៉េ គឺ​ជា​វិស្វកម្ម​មាន​លក្ខណៈជា​និមិត្ត​សញ្ញា​ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន​ដល់​ប្រទេស​វៀតណាម។ចំណែក​ឯមជ្ឈមណ្ឌល​វប្បធម៌​ប្រទេស​ចិន​ក្រុង​ហា​ណូយ​ជា​ស្ថាប័ន​វប្បធម៌​ផ្លូវ​ការ​របស់​ប្រទេស​ចិន​ប្រចាំ​នៅ​វៀតណាម។

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ