លោកស៊ីជីនភីង​ប្រធានរដ្ឋចិន​និង​លោកស្រី​ Michelle​ Bachelet ​ប្រធានាធិបតី​ស៊ីលី​រួមគ្នា​អញ្ជើញ​ចូលរួម​ពិធី​ចុះហត្ថលេខា​នៃ​ពិធីការ​ធ្វើ​ទំនើបកម្ម​កិច្ចព្រមព្រៀង​ស្តីពី​ពាណិជ្ជកម្មសេរី​ចិននិង​ស៊ីលី​
2017-11-12 10:14:55  cri  Web Editor:Sun

      ថ្ងៃទី១១​ខែវិចិ្ឆកា​ លោក​ប្រធានរដ្ឋចិន​ស៊ីជីនភីង​និង​លោកស្រី​ Michelle ​Bachelet ​ប្រធានាធិបតី​ស៊ីលី​រួមគ្នា​អញ្ជើញ​ចូលរួម​ពិធី​ចុះហត្ថលេខា​នៃ​ពិធីការ​ធ្វើ​ទំនើបកម្ម​កិច្ចព្រមព្រៀង​ស្តីពី​ពាណិជ្ជកម្ម​សេរី​ចិននិង​ស៊ីលី​នៅ​ក្រុងដាណាង​ប្រទេស​វៀតណាម ។

លោក​ស៊ីជីនភីង​បាន​គូសបញ្ជាក់ថា​ នេះគឺជា​ការធ្វើ​ទំនើបកម្ម​កិច្ចព្រមព្រៀង​ស្តីពី​ពាណិជ្ជកម្មសេរី​រវាង​ប្រទេស​ចិននិង​ប្រទេស​អាមេរិកឡាទីន​​លើកទីមួយ​ ការធ្វើ​ទំនើបកម្ម​កិច្ចព្រមព្រៀង​នេះ​ ​នឹង​ដាក់បញ្ចូល​កម្លាំងចលករ​ថ្មី​ក្នុង​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​រវាង​ចិននិង​ស៊ីលី​ ធ្វើជា​គំរូថ្មី​សម្រាប់​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ចិននិង​ប្រទេស​អាមេរិកឡាទីន​ ហើយ​ដើរតួនាទី​ជាគំរូ​​វិជ្ជមាន​សម្រាប់​អន្តរជាតិ​ផងដែរ ។

លោកស្រី​ Michelle ​Bachelet ​បាន​ថ្លែងថា ​ទំនាក់ទំនង​ស៊ីលីនិងចិន​បាន​បង្កើត​ឡើង​ដំបូង​បង្អស់​ជាច្រើន​លើក​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការអភិវឌ្ឍ​​ទំនាក់ទំនង​រវាង​អាមេរិកឡាទីន​និងចិន​ ។ ​ភាគីស៊ីលី​រីករាយ​រួម​ជាមួយ​ភាគីចិន​ ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​រវាង​ស៊ីលី​និងចិន​ឲ្យ​រីកចម្រើន​ទៅមុខ​ឥត​ឈប់ឈរ ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ