លោក​ស៊ីជីនភីង​ប្រធានរដ្ឋចិន​ជួបសន្ទនា​ការងារជាមួយ​លោក ​Shinzo​ Abe ​នាយករដ្ឋមន្ត្រី​ជប៉ុន​
2017-11-12 10:13:20  cri  Web Editor:Sun

    ថ្ងៃទី១១​ខែវិចិ្ឆកា ​លោក​ស៊ីជីនភីង​ប្រធានរដ្ឋចិន​បាន​ជួបសន្ទនា​ការងារ​ជាមួយ​លោក​ Shinzo​ Abe ​នាយករដ្ឋមន្ត្រី​ជប៉ុន​នៅ​ក្រុងដាណាង​ប្រទេស​វៀតណាម ។

លោកស៊ីជីនភីង​បាន​បង្ហាញថា​ ប្រទេសចិន​និងជប៉ុន​ជា​ប្រទេស​ជិតខាង ​ហើយ​ក៏ជា​តួអង្គសេដ្ឋកិច្ច​សំខាន់​នៅ​អាស៊ីនិង​ពិភពលោក​ផងដែរ​ ។​ទំនាក់ទំនង​ចិននិង​ជប៉ុន​រីកចម្រើន​យ៉ាង​នឹងនរ​គឺ​សមស្រប​នឹង​ផលប្រយោជន៍​របស់​ភាគីទាំងពីរ​ ហើយ​មាន​ឥទ្ធិពល​សំខាន់​សម្រាប់​​តំបន់និង​ពិភពលោក​ ។​ ឆ្នាំ២០១៧​នេះជា​ខួបឆ្នាំ​ទី៤៥​នៃ​ការដែល​ទំនាក់​ទំនង​ចិននិង​ជប៉ុន​ចងសម្ព័ន្ធ​ផ្លូវទូត​ជាប្រក្រតី​ ហើយ​ឆ្នាំ២០១៨​នឹង​ជា​ខួបឆ្នាំទី៤០​នៃ​ការចុះហត្ថលេខា​លើ​អនុសញ្ញា​សន្តិភាព​មេត្រីភាព​រវាង​ប្រទេស​ចិននិងជប៉ុន​ ។​ ភាគី​ទាំងពីរ​ត្រូវ​គិតពី​ផលប្រយោជន៍​មូលដ្ឋាន​របស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ​ក្តាប់ជាប់​ទិសដៅ​នៃ​សន្តិភាព​ មេត្រីភាព​និង​កិច្ចសហប្រតិបត្តិការ​ ឆ្លងតាម​ការខិតខំ​ប្រឹងប្រែង​ឥត​ឈប់ឈរ ​សន្សំ​លក្ខខ័ណ្ឌ​អំណោយផល ​បន្ត​ជំរុញ​និង​លើកកម្ពស់​ទំនាក់ទំនង​ចិននិង​ជប៉ុន​ជានិច្ច ។

​​    លោក​ Shinzo​ Abe ​បាន​ថ្លែងថា ​ភាគីជប៉ុន​រីករាយ​ខិតខំ​ប្រឹងប្រែង​ជាមួយ​ភាគីចិន ​ដោយ​ចាត់ទុក​ខួបឆ្នាំទី៤០​នៃ​ការចុះហត្ថលេខា​លើ​អនុសញ្ញា​សន្តិភាព​មេត្រីភាព​រវាង​ប្រទេស​ចិននិង​ជប៉ុន​នៅ​ឆ្នាំ២០១៨​ជាឱកាស ​ជំរុញ​ទំនាក់ទំនង​យុទ្ធសាស្ត្រ​ដែល​ផ្តល់​ផលប្រយោជន៍​ឲ្យ​គ្នាទៅវិញ​ទៅមក​​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​បន្ត​អភិវឌ្ឍន៍​ទៅមុខ ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ