លោក​ស៊ីជីនភីង​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​ចិន​និងជា​ប្រធានរដ្ឋ​ចិន​ជួបសន្ទនា​ការងារ​ជាមួយ​លោក​NguyenXuanPhuc​ នាយករដ្ឋមន្រ្តី​វៀត​ណាម​
2017-11-11 21:12:34  cri  Web Editor:Wei

 

    ថៃ្ងទី​១១​ ខែ​វិច្ឆិកា​ លោក​ស៊ីជីនភីង​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​និងជា​ប្រធានរដ្ឋ​ចិន​បាន​ជួបសន្ទនា​ការងារ​ជាមួយ​លោក​NguyenXuanPhuc​នាយករដ្ឋមន្រ្តី​វៀតណាម​នៅ​មជ្ឈមណ្ឌល​រដ្ឋបាល​ក្រុង​ដាណាង។​

    លោក​ស៊ីជីនភីង​បាន​ថែ្លងថា​ ភាគីចិន​បាន​យកចិត្ត​ទុកដាក់​ខ្ពស់​ដល់​ទំនាក់ទំនង​ជាមួយ​នឹង​ប្រទេស​វៀតណាម។​ខ្ញុំរំពឹង​ថា​ ឆ្លងតាម​ទស្សនកិច្ច​លើកនេះ​ ធ្វើការ​ផ្លាស់ប្តូរ​មតិគ្នា​យ៉ាង​ស៊ីជម្រៅ​នូវ​ទំនាក់ទំនង​រវាង​គណបក្ស​ទាំងពីរ​និង​ប្រទេស​ទាំងពីរ​ព្រមទាំង​បញ្ហា​ដែល​យកចិត្ត​ទុកដាក់​ជាមួយ​គ្នា​ជាមួយ​បណ្តា​អ្នកដឹកនាំ​នៃ​ប្រទេស​វៀតណាម​ដើម្បី​ជំរុញ​ទំនាក់ទំនង​ភាពដៃគូ​យុទ្ធសាស្រ្ត​គ្រប់ជ្រុងជ្រោយ​រវាង​ចិន​និង​វៀតណាម​ឲ្យ​ឈានចូល​ក្នុង​ដំណាក់កាល​អភិវឌ្ឍន៍​ថ្មី។​

    លោក​NguyenXuanPhuc​បាន​ថែ្លងថា​ ការ​លើកកម្ពស់​ទំនាក់ទំនង​រវាង​ចិន​និង​វៀតណាម​គឺ​ជម្រើស​ជា​អាទិភាព​មួយ​នៃ​នយោបាយ​ការទូត​របស់​បក្ស​និង​រដ្ឋាភិបាល​វៀត​ណាម។​ភាគី​វៀតណាម​ថែ្លង​អំណរគុណ​ចំពោះ​ជំនួយ​ដែល​បាន​ផ្តល់​ដោយ​ភាគីចិន​ ខិតខំ​ព្យាយាម​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រវាង​ចិន​និង​វៀតណាម​ ហើយ​រំពឹងថា​ នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់វិស័យ​ជាមួយ​ភាគីចិន​ ដូចជា​វិស័យ​ វិនិយោគ​ ពាណិជ្ជកម្ម​ផលិតភាព​ បច្ចេកវិទ្យា​ កិច្ចកសាង​ហេដ្ឋារចនាសម័្ពន្ធ​ជាដើម​ព្រមទាំង​ធ្វើការ​ផ្លាស់ប្តូរ​ខាង​មនុស្សធម៌​និង​វប្បធម៌​យ៉ាង​ជិតស្និទ្ធ​នៃ​តំបន់​ ខាង​ទេសចរណ៍​និង​វប្បធម៌​ជាដើម៕​

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ