លោក​ស៊ីជីនភីង​អញ្ជើញ​ចូលរួម​សន្និសីទ​ក្រៅផ្លូវការ​លើកទី ២៥ នៃអ្នកដឹកនាំ​អង្គការ​APEC​ព្រមទាំង​ថ្លែងសុន្ទរកថា​សំខាន់​
2017-11-11 21:01:32  cri  Web Editor:Wei

    

      ថ្ងៃទី​ ១១​ ខែវិច្ឆិកា​ សន្និសីទ​ក្រៅផ្លូវការ​លើកទី ២៥ នៃអ្នកដឹកនាំ​អង្គការ​APEC​បាន​ប្រារព្ធធ្វើ​នៅក្រុងដាណាង​ប្រទេសវៀតណាម ។ លោកស៊ីជីនភីង ប្រធានរដ្ឋចិន​បាន​អញ្ជើញ​ចូលរួម​ព្រមទាំង​ថ្លែងសុន្ទរកថា​សំខាន់​ក្រោមចំណងជើង​ថា ពួតដៃគ្នា​ចារទំព័រ​សហប្រតិបត្តិការថ្មី​និង​ឈ្នះ-ឈ្នះ​នៃអាស៊ីប៉ាស៊ីហ្វិក​ ដោយ​គូសបញ្ជាក់​ថា​ បណ្តាភាគី​អាស៊ី​ប៉ាស៊ីហ្វិក​គួរតែ​ជំរុញ​ការច្នៃប្រឌិតថ្មី​ឥតឈប់ឈរ​ ពង្រីក​ការបើកចំហ​យ៉ាងម៉ឺងម៉ាត់​មិនងាករេ​ សកម្មអនុវត្ត​ការអភិវឌ្ឍ​ដោយ​បរិយាប័ន្ន​ ធ្វើឲ្យ​ទំនាក់ទំនង​ដៃគូ​មាន​ខ្លឹមសារ​សម្បូរបែប​ ហើយ​ណែនាំ​ការអភិវឌ្ឍ​និង​ភាពរុងរឿង​វគ្គថ្មី​ដល់​ពិភពលោក​ទាំងមូល។​

    លោកស៊ីជីនភីង ​បាន​គូសបញ្ជាក់​ក្នុង​សុន្ទកថា​ថា ​បី​ឆ្នាំកន្លង​មក​នេះ ​សេដ្ឋកិច្ច​ពិភពលោក​កំពុង​ងើបឡើងវិញ​ជាបណ្តើៗ ​ជំនឿ​ចិត្ត​របស់​បណ្តា​ភាគី​ក៏​កំពុង​កើន​ឡើង​ជា​បណ្តើៗ​ដែរ​។ ​យើង​ត្រូវ​តែ​មើល​ឃើញ​ថា  ​សេដ្ឋកិច្ច​ពិភពលោក​កំពុង​ផ្លាស់ប្តូរ​យ៉ាង​ជ្រាល​ជ្រៅ។ ​គ្រប់ភាគី​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ត្រូវតែ​អនុវត្ត​សកម្មភាព​ជាក់ស្តែង​ដោយ​ស្រប​តាម​និន្នាការ​អភិវឌ្ឍ ​ដើម្បី​ណែនាំ​ពិភពលោក​ទាំងមូល​ឈាន​ឆ្ពោះ​ទៅកាន់​វឌ្ឍនភាព​និង​ភាពរុងរឿង​វគ្គ​ថ្មី។​

        ទី១​ ខិតខំ​ព្យាយាម​ជំរុញ​ការច្នៃប្រឌិតថ្មី​ កសាង​កម្លាំង​ចលករ​សម្រាប់​ការអភិវឌ្ឍ​យ៉ាង​ខ្លាំងក្លា​

    ទី២​ ពង្រីក​ការ​បើក​ចំហ​ដោយ​ម៉ឺងម៉ាត់​មិន​ងាយរេ ​កសាង​ទំហំ​អភិវឌ្ឍន៍​យ៉ាង​ទូលំ​ទូលាយ​

    ទី៣​ អនុវត្ត​ការអភិវឌ្ឍ​ដោយ​បរិយាប័ន្ន​វិជ្ជមាន​ ធ្វើឲ្យ​ប្រជាជន​មាន​អារម្មណ៍​ទទួលបាន​ផល​កាន់​តែ​ច្រើន​

    ទី៤​ ធ្វើឲ្យ​ទំនាក់ទំនង​ភាពជា​ដៃគូ​មាន​ខ្លឹមសារ​សម្បូរ​បែប​ឥត​ឈប់ឈរ​ សម្រេចបាន​ការ​ផ្តល់​ផលប្រយោជន៍​ដល់​គ្នា​ទៅវិញ​ទៅមក​និង​ឈ្នះ-ឈ្នះ។​

    លោក​ស៊ីជីនភីង​បាន​បញ្ជាក់​ថា​ សមាជបក្សកុម្មុយនិស្ត​ចិន​លើកទី​ ១៩ ​បាន​ធ្វើឡើង​​ដោយ​ជោគជ័យកាលពី​ខែ​តុលា​ ឆ្នាំ​២០១៧​ សមាជនេះ​បាន​កំណត់យុទ្ធសាស្ត្រ​ជា​មូលដ្ឋាន​និង​ផែនការ​អភិវឌ្ឍន៍​នាពេល​អនាគត​។​ យើង​ខ្ញុំ​នឹង​ប្រកាន់​ខ្ជាប់​នូវ​គំនិត​អភិវឌ្ឍន៍​ដែល​ចាត់​ទុក​ប្រជាជន​ជាស្នូល​ ដើម្បី​ជំរុញ​ឲ្យ​ប្រជាជន​ទទួលបាន​ការរីក​ចម្រើន​ទាំងស្រុង​ សង្គម​ទទួលបាន​ការ​អភិវឌ្ឍគ្រប់ជ្រុង​ជ្រោយ​។យើង​ខ្ញុំ​នឹង​បង្កើន​ការ​អនុវត្ត​ជាក់ស្តែង​នូវ​ទស្សនៈអភិវឌ្ឍន៍​ថ្មី​ ជំរុញ​កំណែ​ទម្រង់​គ្រប់ជ្រុងជ្រោយ​ដោយ​ស៊ី​ជម្រៅ​ បង្កើន​ល្បឿន​កសាង​ប្រទេស​បែប​ច្នៃ​ប្រឌិតថ្មី​  ជំរុញ​ការ​បង្កើត​ទៅ​ជា​និម្មាបនកម្ម​ថ្មី​ដែល​បើកទូលាយ​គ្រប់​ជ្រុង​ជ្រោយ​ និង​កសាង​ប្រព័ន្ធ​សេដ្ឋកិច្ច​ទំនើបកម្ម​។លោក​ជឿ​ជាក់​ថា​ ប្រទេស​ចិន​ដែល​មាន​កម្លាំង​ចលករ​អភិវឌ្ឍន៍​គ្រប់គ្រាន់​ ប្រជាជាន​មាន​អារម្មណ៍​ទទួល​បានផល​យ៉ាង​ខ្លាំង​ ព្រម​និង​មាន​ការ​ទាក់ទង​ជាមួយ​អន្តជាតិ​កាន់តែ​ស៊ីជម្រៅ​ ច្បាស់​ជា​នឹង​រួម​ចំណេក​យ៉ាង​សំខាន់​ដើម្បី​ផ្តល់​ឱកាស​កាន់តែ​ច្រើន​ដល់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​រហូត​ដល់​ពិភពលោក​ជា​មិនខាន៕​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ