លោក​ស៊ីជីនភីង​ ប្រធានរដ្ឋ​ចិន​ជួបសន្ទនា​ការងារ​ជាមួយ​លោក​ភូទីន​ ប្រធានាធិបតី​រុស្ស៊ី​
2017-11-11 15:54:29  cri  Web Editor:Wei

    ថៃ្ងទី​១០​ ខែ​វិច្ឆិកា​ លោក​ស៊ីជីនភីង​ ប្រធាន​រដ្ឋចិន​បាន​ជួបសន្ទនា​ការងារ​ជាមួយ​លោកភូ​ទីន​ ប្រធានាធិបតី​រុសស្ស៊ី​នៅ​ក្រុង​ដាណាង​ប្រទេស​វៀតណាម។​

    លោក​ស៊ីជីនភីង​បាន​ថែ្លងថា​ ភាគីចិន​រីករាយ​ពួតដៃ​គ្នា​ជាមួយ​ភាគី​រុស្ស៊ី ​ជំរុញ​ការ​អភិវឌ្ឍ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ដែលមាន​កម្រិត​ខ្ពស់​ដោយ​មិន​ងាយរ៉េ​ដើម្បី​ជំរុញ​សន្តិសុខ​ជាតិ​និង​ការអភិវឌ្ឍ​នៃ​ប្រទេស​រៀងៗខ្លួន​ឲ្យបាន​កាន់តែ​ល្អ​ប្រសើរ​និង​ជំរុញ​ការ​ធានារក្សា​សន្តិភាព​និង​ស្ថិរភាព​នៃ​តំបន់​ព្រមទាំង​ពិភពលោក​ឲ្យបាន​កាន់តែ​ល្អប្រសើរ​ទៀត​ផង។​

    លោក​ស៊ីជីនភីង​បាន​ថែ្លងថា​ អង្គការ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​គឺជា​យន្តការ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​សំខាន់​បំផុត​នៅតំបន់​អាស៊ី​ប៉ាស៊ីហ្វិក។​ភាគី​ចិន​រីករាយ​ជាមួយ​ភាគី​រុស្ស៊ី​បង្កើន​ការទាក់ទង​គ្នា​និង​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​អង្គការ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​ដើម្បី​ជំរុញ​កិច្ចកសាង​នៃ​តំបន់​ពាណិជ្ជកម្ម​សេរី ​ការ​តភ្ជាប់គ្នា​និង​ការទាក់ទង​គ្នា​ទៅវិញ​ទៅមក​ព្រមទាំង​ការច្នៃប្រឌិត​ថ្មី​ឲ្យ​ទទួល​បាន​ការ​វិវឌ្ឍ​ថ្មី​និង​ពន្លឿន​ការ​កសាង​សេដ្ឋកិច្ច​បែប​បើកចំហ។​

    លោក​ភូទីន​បាន​ថែ្លងថា​ ភាគី​ទាំងពីរ​ត្រូវតែ​អនុវត្ត​ឲ្យបាន​ល្អ​តាម​មតិ​ដែល​បាន​ឯកភាពគ្នា​រវាង​លោក​និង​លោក​ប្រធានរដ្ឋ ​ស៊ីជីនភីង​ ធ្វើឲ្យ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​កាន់តែ​ស៊ីជម្រៅ​ រួមមាន​វិស័យ ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម ​ថាមពល ​កសិកម្ម​ហេដ្ឋារចនាសម័្ពន្ធ​ជាដើម​ ពង្រីកទំហំ​ការ​ផ្លាស់ប្តូរ​ខាង​មនុស្សធម៌​និង​វប្បធម៌។​ភាគីរុស្ស៊ី​រីករាយ​បង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុង​កិច្ចការ​អន្តរជាតិ​និង​តំបន់​ជាមួយ​ភាគីចិន​ ធ្វើ​ការ​ទាក់​ទង​គ្នា​និង​ការ​សម្របសម្រួល​យ៉ាង​ជិតស្និទ្ធ​ក្នុង​អង្គការ​ពហុភាគី​ ដូចជា​អង្គការ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​ជាដើម​ ព្រមទាំង​ជំរុញ​កិច្ចកសាង​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ី​ប៉ាស៊ីហ្វិក​ផង​ដែរ៕​

ទាក់ទង​ជាមួយ​យើង​ខ្ញុំ