របាយការណ៍​នៃ​ក្រុម​ការងារ​កម្មវិធី Wechat បង្ហាញ​ឲ្យ​ឃើញ​ថា ការ​បង់​ប្រាក់​​ដោយ​ចល័ត​តាម​រយៈកម្មវិធី​បាន​ក្លាយ​ជា​​ទំលាប់​ក្នុង​ជីវិភាព​របស់​នៅ​របស់​ប្រជាជន​ចិន
2017-09-24 14:47:56  cri  Web Editor:Guo

      នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ ក្រុម​សេវាកម្ម​បង់​ប្រាក់​របស់​កម្មវិធី Wechat បាន​ចេញ​ផ្សាយ​របាយការណ៍​នៅ​ក្រុង​បាងកក​ប្រទេស​ថៃ​ ដោយ​បាន​ចង្អុល​បង្ហា្​ថា ការ​បង់​ប្រាក់​ដោយ​ចល័ត​បាន​ក្លាយ​ជា​បែបបទ​ទំនើប ហើយ​ការ​បង់​ប្រាក់​តាម​រយៈ​ទូរស័ព្ទ​ដៃ​ក៏​ដូច​ជា​វិធី​បង់​ប្រាក់​ដោយ​មិន​ប្រើ​សាច់​ប្រាក់​បាន​ក្លាយ​ជា​សភាពការណ៍​ជា​ទូទៅ​ក្នុង​ជីវិភាព​រស់​នៅ​របស់​ប្រជាជន​ចិន​ ។

      នៅ​ថ្ងៃទី ២២ ខែ​កញ្ញា​ ក្នុង​សនិ្នសីទ​កំពូល​លើក​ទី ៣ ស្តីពី​ទីក្រុង​វៃ​ឆ្លាត​និង​អភិបាលកិច្ច​អេឡិចត្រូនិច​នៃ​អាស៊ីប៉ាស៊ីហ្វីក ក្រុម​សេវាកម្ម​បង់​ប្រាក់​របស់​កម្មវិធី Wechat បាន​ឧទេ្ទសនាម​ពី​ការ​អនុវត្ត​ជាក់​ស្តែង​នៃ​ប្រទេស​ចិន​លើ​វិស័យ​កសាង​ទីក្រុង​វៃ​ឆ្លាត​ជូន​ចំពោះ​អង្គ​ប្រជុំ ព្រម​ទាំង​បាន​ដាក់​ចេញ​របាយការណ៍​ស្តីពី​ជីវភាព​វៃ​ឆ្លាត​នៃ​ប្រទេស​ចិន​ឆ្នាំ ២០១៧ ផង​ដែរ ។

      របាយការណ៍​ច្បាប់​នេះ​បាន​បង្ហាញ​ថា ពេល​ធ្វើ​ដំណើរ​ទៅ​ខាង​ក្រៅ មាន​មនុស្ស​​ចំនួន ៤០ ភាគ​រយ​នាំ​យក​សាច់​ប្រាក់​តិច​ជាង ១០០ យាន់​ប្រាក់​ចិន ថែម​ទាំង​មាន​មនុស្ស​ចំនួន ៨៤ ភាគរយ​ថ្លែង​ថា ពេល​ធ្វើ​ដំណើរ​ទៅ​ខាង​ក្រៅ​ដោយ​មិន​នាំ​យក​សាច់​ប្រាក់​គឺ​ជា​រឿង​ដែល​អាច​ទទួល​បាន​ផង​ដែរ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ