សភា​ប្រទេស​កួកគី​បាន​អនុម័ត​លើ​ពង្រាង​ពិភាក្សា​ នឹង​ពន្យារ​ពេល​មួយ​ឆ្នាំ​សម្រាប់​ធ្វើ​សកម្មភាព​យោធា​ឆ្លង​ដែន​នៅ​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ីរី
2017-09-24 14:46:46  cri  Web Editor:Guo

      ថ្ងៃទី ២៣ ខែ​កញ្ញា សភា​នៃ​ប្រទេស​តួកគី​បាន​អនុម័ត​លើ​ពង្រាង​ពិភាក្សា​មួយ​ច្បាប់ នឹង​ពន្យារ​ពេល​​កាល​បរិច្ឆេទ​មួយ​ឆ្នាំ​ទៀត​សម្រាប់​ឲ្យ​ប្រទេស​ខ្លួន​ធ្វើ​សកម្មភាព​យោធា​ឆ្លង​ដែន​នៅ​អ៊ីរ៉ាក់​និង​ស៊ីរី ។

      តាម​ដំណឹង​នៃ​ទីភ្នាក់ងារ​សារព័ត៌មាន​Anadolu នៃ​ប្រទេស​តួកគី​ឲ្យ​ដឹង​ថា គម្រោង​ច្បាប់​នេះ​លើក​ឡើង​ដោយ​គណបក្ស​យុតិ្តធម៌​និង​អភិវឌ្ឍន៍​ដែល​ជា​បក្ស​កាន់​អំណាច ក្នុង​កិច្ច​ប្រជុំ​វិសាមញ្ញ​នៅ​ថ្ងៃដដែល សភា​ប្រទេស​តួកគី​បាន​អនុម័ត​លើ​ពង្រាង​ច្បាប់​​នេះ​តាម​រយៈ​ការ​បោះ​ឆ្នោត ។

      អ្នក​វិភាគ​សម្គាល់​ថា នេះ​គឺ​ជា​វិធានការណ៍​របស់​តួកគី​សម្រាប់​ទប់​ទល់​នឹង​ការ​បោះ​ឆ្នោត​សកល​ស្តីពី​ឯករាជ្យភាព​នៃ​តំបន់​ស្វយ័ត​ Kurdistan នៃ​ប្រទេស​អ៊ីរ៉ាក់​ដែល​ជិង​នឹង​រៀប​ចំ​ធ្វើ ដោយ​​មាន​គោល​បំណង​ក្រាល​ផ្លូវ​សម្រាប់​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​សកម្មភាព​យោធា​ឆ្លង​ដែន ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ