រដ្ឋបាលតំបន់​ស្វយ័ត​ជនជាតិ​ឃើតនៃ​ប្រទេស​អ៊ីរ៉ាក់រំលឹក​ឡើងវិញថា​នឹង​ធ្វើ​ការ​បោះ​ឆ្នោត​សកល​ដើម្បី​ឯករាជ្យភាព​តាម​ពេល​កំណត់
2017-09-24 14:44:44  cri  Web Editor:Zheng

 ថ្ងៃ​ទី​២៣​ខែ​កញ្ញា រដ្ឋបាលតំបន់​ស្វយ័ត​ជនជាតិ​ឃើតនៃ​ប្រទេស​អ៊ីរ៉ាក់បាន​បដិសេធ​ចំពោះ​ការ​ផ្សាយ​ដំណឹង​របស់​ប្រព័ន្ធ​សារ​ព័ត៌មាន​ស្តីពី​ការ​បោះ​ឆ្នោត​សកល​ដើម្បី​ឯករាជ្យ​ភាព​នៃ​តំបន់​ស្វយ័ត​ជនជាតិ​ឃើត​នឹង​ពន្យារ​ពេលធ្វើ ហើយ​រំលឹក​ឡើង​វិញ​ថា ការ​បោះ​ឆ្នោត​សកល​នឹង​ធ្វើ​តាម​ពេល​កំណត់នៅ​ថ្ងៃ​ទី​២៥​ខែ​កញ្ញា។

      នៅ​ថ្ងៃ​ដដែល ស្ថានីយ​ទូរទស្សន៍​ជាតិ​អ៊ីរ៉ាក់​បាន​សំអាង​តាម​ពាក្យ​សម្តី​របស់​លោក​Talabaniមន្រ្តី​ជាន់​ខ្ពស់​នៃ​សហព័ន្ធ​ស្នេហាជាតិ​ជនជាតិ​ឃើត​ផ្សាយ​ដំណឹង​ឲ្យ​ដឹង​ថា ក្រោយ​ពី​បាន​ធ្វើ​ការ​វាយ​តម្លៃ​គ្រប់​ជ្រុង​ជ្រោយ គណៈបក្ស​នយោបាយ​សំខាន់ៗ​នៃ​តំបន់​ជនជាតិ​ឃើត​បាន​សម្គាល់​ថា សំណើ​របស់​អាមេរិក អង់គ្លេសនិង​អង្គការ​សហប្រជាជាតិ​ជា​ដើម​ស្តីពី​ការ​ពន្យារ​ពេល​ធ្វើ​ការ​បោះ​ឆ្នោត​សកល​គឺ​ជា​ការ​ជ្រើស​រើស​ល្អ​បំផុត​របស់​ជនជាតិ​ឃើត​ក្នុង​ពេល​បច្ចុប្បន្ន​។

      ទាក់​ទិន​នឹង​រឿង​នេះ មន្រ្តី​នៃ​ការិយាល័យ​ប្រធាន​តំបន់​ស្វយ័ត​ជនជាតិ​ឃើត​បាន​បង្ហាញ​ថា ពាក្យ​សម្តី​របស់​លោកTalabani​គ្រាន់​តែ​តំណាង​ឲ្យ​ទស្សនៈរបស់​ខ្លួន​គាត់​ប៉ុណ្ណោះ​ មិន​មែន​ជា​គោល​ជំហរ​ជា​ផ្លូវ​ការ​របស់​រដ្ឋបាល​តំបន់​ស្វយ័ត​ជនជាតិ​ឃើត​ទេ ការ​បោះឆ្នោត​សកល​ដើម្បី​ឯករាជ្យភាព​នឹង​ធ្វើ​តាម​ផែនការ​ពីមុន៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ