យន្តហោះទម្លាក់គ្រាប់បែក​របស់​អាមេរិក​ហោះហើរ​តាម​លំហសមុទ្រ​ភាគខាង​កើត​កូរ៉េខាង​ជើង​
2017-09-24 16:01:25  cri  Web Editor:Liu

    ថ្ងៃទី២៣ ខែកញ្ញា ​ក្រសួងការពារជាតិ​អាមេរិក​បាន​បង្ហាញថា ​នៅថ្ងៃ​ដដែល​ យន្តហោះទម្លាក់​គ្រាប់បែក​ជា​ច្រើន​គ្រឿង​បាន​ទៅហោះហើរ​តាម​លំហសមុទ្រ​ភាគខាង​កើត​កូរ៉េខាង​ជើង​ក្រោម​ការ​ការពារ​របស់​យន្តហោះ​ចម្បាំង​អាមេរិក ​ហើយបាន​ហោះ​ទៅ​ដល់​តំបន់​ភាគខាង​ជើង​បំផុត​នៃ​តំបន់​គ្មាន​យោធា​រវាង​កូរ៉េខាង​ត្បូង​និង​​ជើង​តាំងពី​ចូល​សតវត្សន៍​នេះ​រៀង​មក។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អាមេរិក​បាន​ថ្លែង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ច្បាប់​ថា​ ​នេះ​បាន​បង្ហាញ​ថា កងទ័ព​អាមេរិក​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ទង្វើ​យ៉ាង​កម្រោល​របស់​កូរ៉េខាងជើង ​ការ​ហោះហើរ​លើក​នេះ​ក៏​មាន​គោលបំណង​ចង់​បង្ហាញ​ឲ្យ​ឃើញថា ​លោក​Trumpប្រធានាធិបតី​អាមេរិក​មាន​ការ​ជ្រើសរើស​ផ្នែក​យោធា​ជា​ច្រើន​ដើម្បី​តទល់​នឹង​ការ​គំរាមកំហែងពី​កូរ៉េខាងជើង៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ