លោក វ៉ាង​អ៊ី​រដ្ឋមន្ត្រី​ការបរទេស​ចិន​ជួប​សន្ទនា​ជា​មួយ​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន
2017-09-23 15:03:44  cri  Web Editor:Guo

      ថ្ងៃទី ២១ ខែ​កញ្ញា លោក វ៉ាង​អ៊ី​ រដ្ឋមន្ត្រី​ការ​បរទេស​ចិន​បាន​ជួប​សន្ទនា​ជា​មួយ​លោក Taro Kono រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​ក្នុង​អំឡុង​ពេល​ចូលរួម​មហា​សនិ្នបាត​នៃ​អង្គការ​សហប្រជាជាតិ​នៅ​ក្រុងញូវយ៉ក ។

      លោក វ៉ាង​អ៊ី ​បាន​ថ្លែង​ថា ឆ្នាំ​នេះ​គឺ​ជា​ខួប​ទី ៤៥​ឆ្នាំ​ដែល​ទំនាក់​ទំនង​រវាង​ចិន​និង​ជប៉ុន​​មាន​ភាព​ប្រក្រតី​ឡើង​វិញ ភាគី​ទាំង​ពីរ​គួរ​តែ​បូក​សរុប​បទពិសោធ រក្សា​មូលដ្ឋាន​នយោបាយ​ឲ្យ​បាន​ល្អ និង​ដោះ​ស្រាយ​បញ្ហា​រសើប​បាន​ឲ្យ​ល្អ ។ លើ​មូលដ្ឋាន​នេះ ភាគី​ទាំង​ពីរ​ត្រូវ​ប្រឈមមុខពេល​អនាគត ចាត់​ទុក​គូខាង​ម្ខាំង​ជា​ដៃគូ ។ ឲ្យ​តែ​ប្រទេស​យើង​ទាំង​ពីរ​ពង្រឹង​មូលដ្ឋាន​ខាង​នយោបាយ​ មាន​គំនិត​និង​សនិ្នដាន​ដ៏​ត្រឹម​ត្រូវ នោះ​ទំនាក់​ទំនង​រវាង​ចិន​និង​ជប៉ុន​ពិត​ជាអាច​អភិវឌ្ឍន៍​ទៅ​​មុខ​ប្រកប​ដោយ​បរិសុទ្ធ​និងភាព​នឹង​នរ​ ដើម្បី​ផ្តល់​សុខសុភមង្គល​ដល់​ប្រទេស​និង​ប្រជាជន​នៃ​ប្រទេស​យើង​ទាំង​ពីរ​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ