លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋចិន​​ធ្វើ​ជា​អធិបតី​ក្នុង​សនិ្នសីទ​ពេញ​អង្គ​លើក​ទី​ពីរ​នៃ​គណៈកម្មាធិការ​​អភិវឌ្ឍន៍​រួម​រវាង​​កងទ័ព​និង​ប្រជាជន
2017-09-23 15:02:32  cri  Web Editor:Guo

      ព្រឹក​ថ្ងៃទី ២២ ខែ​កញ្ញា លោក ស៊ីជីនភីង​ ប្រធាន​រដ្ឋ​ចិន​និង​ជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​បាន​ធ្វើ​ជា​អធិបតី​ក្នុង​សនិ្នសីទ​ពេញ​អង្គ​លើក​ទីពីរ​នៃ​គណៈកម្មាធិការ​អភិវឌ្ឍន៍​រួម​រវាង​កងទ័ព​និង​ប្រជាជន​ ព្រម​ទាំង​បាន​ថ្លែង​សុន្ទរកថា​សំខាន់​ផង​ដែរ ។

      លោក ស៊ីជីនភីង​បាន​គូស​បញ្ចាក់​ថា ការ​ជំរុញ​ឲ្យ​កងទ័ពនិង​ប្រជាជន​ទទួល​បាន​ការ​អភិវឌ្ឍ​ដោយ​ស៊ីសង្វាក់​គ្នា​គឺ​ជា​គម្រោង​ជា​ប្រព័ន្ធ​មួយ គួរ​តែ​ប្រើ​ប្រាស់​ឲ្យ​បាន​ពេញ​លេញ​នូវ​វិទ្យាសាស្ត្រ​ជា​ប្រព័ន្ធ គំនិត​ជា​ប្រព័ន្ធ​និង​វិធីសាស្ត្រ​ជា​ប្រព័ន្ធ​សម្រាប់​ស្រាវ​ជ្រាវ​និង​ដោះ​ស្រាយ​បញ្ហា ត្រូវ​ផ្តោត​សំខាន់​ទៅ​លើ​ការ​តភ្ជាប់​គ្នា​នៃ​សេចកី្ត​ត្រូវការ ធ្វើ​ការ​កែទម្រង់​និង​ច្នៃ​ប្រឌិត​ថ្មី ប្រមូល​ផ្តុំ​ប្រភព​ធនធាន ដើម្បី​បង្កបង្កើត​​រចនា​សម័្ពន្ធ​អភិវឌ្ឍន៍​រួម​រវាង​កងទ័ព​និង​ប្រជាជន​ដែល​ប្រកប​ដោយ​ភាព​ស៊ី​សង្វាក់​គ្នា​ លើ​គ្រប់​វិស័យ​និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ