លោក Wang Yi រដ្ឋមន្ត្រី​ការបរទេស​ចិន​អញ្ជើញចូលរួម​ពិធីចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ស្តីពី​គំនិតផ្តួចផ្តើម​ខ្សែក្រវាត់មួយ​និង​ផ្លូវមួយ​រវាង​ក្រសួង​​ការបរទេស​​ចិន​និង​ការិយាល័យ​សេដ្ឋកិច្ច​និង​សង្គមកិច្ច​នៃ​អង្គការ​សហប្រជាជាតិ
2017-09-23 15:15:19  cri  Web Editor:Wang

 

ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១៧ លោក Wang Yi រដ្ឋមន្ត្រី​ការបរទេសចិននិងលោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានអញ្ជើញចូលរួមពិធីចុះហត្ថលេខា​លើអនុស្សរណៈយោគយល់ស្តីពីគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយរវាងក្រសួងការបរទេសចិននិងការិយាល័យ​សេដ្ឋកិច្ច​និង​សង្គមកិច្ច​នៃអង្គការសហប្រជាជាតិនៅទីស្នាក់ការទូទៅ​អង្គការសហប្រជាជាតិនៅក្រុងញូវយ៉ក  ។ 

      អនុស្សរណៈយោគយល់ច្បាប់នេះមានគោលបំណងក្នុងការជំរុញឲ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការ​ ជួយប្រទេសកំពុងអភិវឌ្ឍន៍នៅតាមបណ្តោយ​ខ្សែក្រវាត់មួយនិងផ្លូវមួយលើកស្ទួយ​សមត្ថភាពអភិវឌ្ឍន៍ ជំរុញកិច្ចកសាងគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយ និងអនុវត្តរបៀបវារៈអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ