លោក​​វ៉ាង អ៊ី​ រដ្ឋមន្រ្តី​ក្រសួងការបរទេសចិន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​Thaung Tun ​ទីប្រឹក្សារដ្ឋ​​ខាង​សន្តិសុខ​នៃ​ប្រទេសមីយ៉ាន់ម៉ា
2017-09-23 15:21:35  cri  Web Editor:Zhai

     ថ្ងៃទី ២១ ខែ​កញ្ញា​  តាម​ម៉ោង​តំបន់ ក្នុង​អំឡុង​ពេល​ចូលរួម​មហាសន្និបាត​នៃ​អង្គការ​សហប្រជាជាតិ​នៅ​ក្រុង​ញូវយ៉ក​ លោក​វ៉ាង អ៊ី រដ្ឋមន្រ្តី​ក្រសួងការបរទេសចិន​បាន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​លោក​​Thaung Tun ​ទីប្រឹក្សារដ្ឋ​​ខាង​សន្តិសុខ​នៃ​ប្រទេសមីយ៉ាន់ម៉ា​ ។ ភាគីទាំង​ពីរបាន​ធ្វើការ​ផ្លាស់ប្តូរ​មតិ​យោបល់ដោយ​ផ្តោត​សំខាន់​ទៅ​លើ​​ស្ថានការណ៍​នៃ​ខេត្ត​រ៉ាឃាន ។ 

      លោក​វ៉ាង​ អ៊ី​បាន​ថ្លែង​ថា ប្រទេសចិន​ស្វាគមន៍​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ដែល​ចាត់​វិធានការ​​សម្រាប់​បន្ធូរ​ភាពតានតឹង​​នៃ​ស្ថានការណ៍​នៅ​ខេត្ត​រ៉ាឃាន​ ហើយ​គាំទ្រ​ដល់​ប្រទេស​មីយ៉ាន់ម៉ា​ឲ្យ​សកម្ម​ស្វែង​​រក​ការ​ធ្វើ​កិច្ច​សន្ទនា​ជា​មួយ​ប្រទេស​បង់ក្លាដែស​ ។ ប្រទេសចិន​មាន​ក្តី​រំពឹង​និង​ជឿជាក់​ថា រដ្ឋាភិបាល​មីយ៉ាន់ម៉ា​មាន​សមត្ថភាពធ្វើ​​ឲ្យសង្គម​​មាន​ស្ថិរភាព​​ឡើងវិញ​​ និង​ឆ្លងតាម​រយៈ​កិច្ច​សន្ទនា​គ្នា​ដោះស្រាយ​បញ្ហា​បច្ចុប្បន្ន​ ៕


ទាក់ទង​ជាមួយ​យើង​ខ្ញុំ