នាយក​រដ្ឋមន្ត្រី​សិង្ហបុរី​បំពេញ​ទស្សនកិច្ច​នៅ​ក្រុង​Xia Men ម្តង​ទៀត​ក្រោយ​ពី​ធ្លាប់​បាន​មក​ទស្សនកិច្ច​កាល​ពី២៦​ឆ្នាំ​មុន
2017-09-22 14:50:31  cri  Web Editor:Guo

      ថ្ងៃទី ២១ ខែ​កញ្ញា លោក Lee Hsien Loong នាយក​រដ្ឋមន្ត្រី​សិង្ហបុរី​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ក្រុង Xia Men ប្រទេស​ចិន ។ នេះ​គឺ​ជា​ទស្សនកិច្ច​របស់​លោក​នៅ​ក្រុង​Xia Men ម្តង​ទៀត​ក្រោយ​ពី​បាន​មក​ទស្សនកិច្ច​កាល​ពី​២៦​ឆ្នាំ​មុន ។

      លោក Lee Hsien Loong បាន​ថ្លែង​ថា គំនិត​ផ្តួច​ផ្តើម​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​ធ្វើ​ឲ្យ​ប្រទេស​សិង្ហបុរី​និង​ខេត្ត Fu Jian ប្រទេស​ចិន​បង្កើន​កិច្ច​សហប្រតិបតិ្តការ​កាន់​តែ​ស៊ីជម្រៅ ។ កាលពី​បុរាណកាល ខេត្ត Fu Jian គឺ​ជា​ទី​ចាប់​ផ្តើម​នៃ​ផ្លូវ​សូត្រ​លើ​សមុទ្រ បច្ចុប្បន្ន​ក្រុង Xia Men និង​ខេត្ត Fu Jian កំពុង​បន្ត​ធ្វើ​កំណែ​ទម្រង់​និង​បើក​ទូលាយ​ឥត​ឈប់​ឈរ ដោយ​ឈរ​លើ​មូលដ្ឋាន​សម្រាប់​ធ្វើ​កិច្ច​សហប្រតិបតិ្តការ ។ លោក​រំពឹង​ថា ប្រទេស​សិង្ហបុរី​និង​ចិន​អាច​រៀន​សូត្រ​នូវ​បទ​ពិសោធ​ពី​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​បង្កើន​កិច្ច​សហប្រតិបតិ្តការ​នៅ​ពេល​អនាគត ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ