លោក Zhang Gaoli ជួប​សំណេះ​សំណាល​ជា​មួយ​តំណាង​អន្តរជាតិ​
2017-09-22 14:48:28  cri  Web Editor:Guo

      ថ្ងៃទី ២១ ខែ​កញ្ញា នៅ​វិមាន​សភា​ប្រជាជន​ចិន លោក Zhang Gaoli ឧបនាយក​រដ្ឋមន្ត្រី​ចិន​បាន​ជួប​សំណេះ​សំណាល​ជា​មួយ​តំណាង​អន្តរជាតិ​ដែល​អញ្ជើញ​មក​ចូលរួម​វេទិកា​កិច្ច​សហប្រតិបតិ្តការ​ប្រព័ន្ធ​សារព័ត៌មាន​ឆ្នាំ ២០១៧​នៃ​បណ្តា​ប្រទេស​កសាង​គំនិត​ផ្តួច​ផ្តើម​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​​ ព្រម​ទាំង​បាន​ឆ្លើយ​តប​សំនួរ​ដែល​អង្គប្រជុំ​បាន​ចាប់​អារម្មណ៍​ផង​ដែរ ។

      លោក Zhang Gaoli បាន​ចង្អុល​បង្ហាញ​ថា ប្រព័ន្ធ​សារព័ត៌មាន​គឺ​ជា​ស្ពាន ​ខ្សែ​ក្រវាត់​និង​បង្អួច​សម្រាប់​តភ្ជាប់​មនោសញ្ចេតនា​រវាង​ប្រជាជន ។ លោក​បាន​ស្វាគមន៍​ប្រព័ន្ធ​សារព័ត៌មាន​និង​ធនាគារ​គំនិត​នៃ​ប្រទេស​នានា​ដែល​ឆ្លៀត​ប្រើ​វេទិកា​លើក​នេះ សម្រាប់​ធ្វើ​ការ​ផ្លាស់​ប្តូរ​និង​កិច្ច​សហប្រតិបតិ្តការ​ឲ្យ​បាន​កាន់​តែ​ស៊ីជម្រៅ ដើម្បី​ធ្វើ​​ឲ្យ​ប្រជាជន​នៃ​ប្រទេស​នានា​យល់​ដឹង​កាន់​ច្បាស់​ពី​ខ្លឹមសារ​និង​គំនិត​ស្នូល​នៃ​កិច្ច​កសាង​​គំនិត​ផ្តួច​ផ្តើម​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ ដើម្បី​កសាង​មូលដ្ឋាន​ល្អ​និង​រឹង​មាំ​សម្រាប់​សាធារណៈមតិ​ ​និង​ផ្តល់​ការ​គាំទ្រ​ដ៏​ឆ្លាត​វៃ​សម្រាប់​រួម​សហការ​កសាង​គំនិត​ផ្តួច​ផ្តើម​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ