បេសកជន​ពិសេស​នៃ​រដ្ឋាភិបាល​ចិន​ទទួល​បន្ទុក​បញ្ហា​ស៊ីរី​បំពេញ​ទស្សនកិច្ច​នៅ​រុស្ស៊ី
2017-09-22 14:46:39  cri  Web Editor:Guo

      លោក Xie Xiaoyan បេសកជន​ពិសេស​នៃ​រដ្ឋាភិបាល​ចិន​ទទួល​បន្ទុក​​បញ្ហា​ស៊ីរី​បាន​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​រុស្ស៊ី​ពី​ថ្ងៃទី ២០ ដល់​ថ្ងៃទី ២១ ខែ​កញ្ញ លោក​បាន​ជួប​សន្ទនា​ជា​មួយ​លោក Bogdanov អនុ​រដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ី ព្រម​ទាំង​បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​ជា​មួយ​អ្នក​ជំនាញការ​នៃ​ប្រទេស​រុស្ស៊ី​លើ​បញ្ហា​មជ្ឈិម​បូព៌ា​ផង​ដែរ ។ ភាគី​ទាំង​ពីរ​បាន​ធ្វើ​ការ​ពិគ្រោះ​ពិភាក្សា​គ្នា​អំពី​ការ​វិវឌ្ឍ​នៃ​ស្ថានការណ៍​ស៊ីរី និង​មធ្យោបាយ​បន្ត​សម្រាប់​​ជំរុញ​ការ​ដោះ​ស្រាយ​បញ្ហា​ស៊ីរី​តាម​វិធី​ខាង​នយោបាយ ។

      ក្នុង​រយៈពេល​បំពេញ​ទស្សនកិច្ច​នៅ​រុស្ស៊ី លោក Xie Xiaoyan បាន​លើក​ឡើង​សេចកី្ត​រំពឹង​​៣​ចំណុច​អំពី​បញ្ហា​ស៊ីរី គឺ​ទី​មួយ រក្សា​​កិច្ច​ចរចា​សនិ្តភាព​ឲ្យ​​ដំណើរការ​បន្ត​ទៀត ទីពីរ ពង្រឹង​គោលការណ៍​ដោះ​ស្រាយ​បញ្ហា​តាម​នយោបាយ​មិន​ងាករេ ទីបី សហគមន៍​អន្តរជាតិ​គួរ​តែ​ណែនាំ​ឲ្យ​រដ្ឋាភិបាល​និង​បក្សពួក​ប្រឆាំង​នៃ​ប្រទេស​ស៊ីរី​រក្សា​ការ​អត់​ធ្មត់ ធ្វើ​ការ​ពិគ្រោះ​ពិភាក្សា​គ្នា​ឲ្យ​បាន​ពេញ​លេញ​និង​ឆ្ពោះ​ទៅ​កាន់​គោល​ដៅ​ដូច​គ្នា ដោយ​អនុលោម​តាម​គោលការណ៍​ឲ្យ​ប្រជាជន​ស៊ីរី​ធ្វើ​ការ​សម្រេច​ដោយ​ម្ចាស់ការ​ ដើម្បី​លទ្ធផល​ចុង​ក្រោយ​តាម​រយៈ​ការ​ចរចា​នេះ ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ