លោក Chang Wanquan រដ្ឋមន្ត្រី​ការ​ពារជាតិ​ចិន​ជួប​ពិភាក្សា​ជាមួយ​លោក Ng Eng Hen​ ​​រដ្ឋមន្ត្រី​ការពារ​ជាតិ​សិង្ហបុរី​
2017-09-22 16:07:10  cri  Web Editor:Wang

 

ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៧ លោក Chang Wanquan រដ្ឋមន្ត្រីការពារជាតិចិនបាន​ជួបពិភាក្សាជាមួយលោក Ng Eng Hen​ រដ្ឋមន្ត្រីការពារជាតិសិង្ហបុរីនៅក្រុងប៉េកាំងប្រទេសចិន​ ។ 

        នៅក្នុងកិច្ចជំនួប លោក Chang Wanquan បានថ្លែងថា ថ្នាក់ដឹកនាំចិននិងសិង្ហបុរីបាន​យកចិត្តទុកដាក់ខ្ពស់លើទំនាក់ទំនងរវាងប្រទេសទាំងពីរ ភាគីទាំងពីរត្រូវ​អនុវត្តយ៉ាងពេញលេញមតិឯកភាពរួមសំខាន់ៗដែលថ្នាក់ដឹកនាំ​ចិននិងសិង្ហបុរីបានឈានដល់ ​​
គាំទ្រទៅវិញទៅមកលើបញ្ហាសំខាន់ៗ​ដែលពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលនិងពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងគ្រប់ជ្រុងជ្រោយក្រោមក្របខណ្ឌខ្សែក្រវាត់មួយនិងផ្លូវមួយ ​ដើម្បីបន្ថែមកម្លាំងចលករ​​ថ្មីសម្រាប់​ការអភិវឌ្ឍនៃតំបន់និងប្រទេសទាំងពីរ ។​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ