ប្រទេស​អ៊ីរ៉ាក់​ អ៊ីរ៉ង់​និង​តួកគីនឹង​រួម​គ្នាដោះ​ស្រាយ​បញ្ហា​នៃ​​ការ​បោះ​ឆ្នោត​សកលស្តីពី​​ឯករាជ្យ​ភាពរបស់​តំបន់​Kurdistan ប្រទេស​អ៊ីរ៉ាក់
2017-09-22 17:01:38  cri  Web Editor:Zhai

     ថ្ងៃទី ២១ ខែ​កញ្ញា​  ក្រសួង​ការបរទេសអ៊ីរ៉ាក់​បាន​ចេញ​ផ្សាយ​សេចក្តីថ្លែងការណ៍​ដោយ​អះអាង​ថា ក្នុង​អំឡុង​ពេលចូលរួម​មហាសន្និបាត​នៃ​អង្គការ​សហប្រជាជាតិ​នៅក្រុង​ញូវយ៉ក​ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​នៃ​​ប្រទេស​អ៊ីរ៉ាក់​ អ៊ីរ៉ង់​ និង​តួកគី​បាន​ធ្វើ​កិច្ចសន្ទនាត្រីភាគី​ ព្រមទាំង​បាន​​ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​រួមមួយ​​ ដើម្បី​​អំពាវនាវ​ដល់​​រដ្ឋបាល​តំបន់​​Kurdistan ប្រទេស​អ៊ីរ៉ាក់​​​បោះ​បង់​ចោល​ការ​បោះ​ឆ្នោត​សកលដើម្បី​ទាមទារ​​ឯករាជ្យភាព​របស់​ខ្លួន ។

    ប្រទេស​ទាំង​បី​នោះ​បាន​ថ្លែង​ថា បើសិនជា​តំបន់​​​Kurdistanនៅ​តែ​ប្រកាន់​ខ្ជាប់​នូវ​ការរៀបចំ​​ការ​បោះ​ឆ្នោត​សកលស្តីពី​​ឯករាជ្យ​ភាព​របស់​ខ្លួន​ នោះ​ប្រទេស​ទាំង​បី​នឹង​រួម​គ្នា​​ចាត់​វិធានការ​សម្រាប់​ឆ្លើយ​តបនឹង​បញ្ហា​នេះ​​ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ