លោក​វ៉ាងអ៊ី រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន​អញ្ជើញ​ចូលរួម​ពិធី​ជួបជុំ​​ពិសា​អាហារ​ពេល​ព្រឹក​ជា​មួយ​រដ្ឋមន្រ្តី​ការ​បរទេស​នៃបណ្តា​​ប្រទេស​ជាសមាជិក​​អចិន្រ្តៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​និង​អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ
2017-09-22 16:14:56  cri  Web Editor:Zhai

      ថ្ងៃទី ២១ ខែ​កញ្ញា លោក​វ៉ាង​អ៊ី រដ្ឋមន្រ្តី​ក្រសួង​ការបរទេសចិន​បាន​អញ្ជើញ​ចូលរួម​ពិធី​ជួប​ជុំ​ពិសា​អាហារ​ពេល​ព្រឹក​ជា​មួយ​រដ្ឋមន្រ្តី​ការ​បរទេស​នៃបណ្តា​​ប្រទេស​ជាសមាជិក​​អចិន្រ្តៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​និង​អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ​​នៅ​ក្រុង​ញូវយ៉ក​ ។

      រដ្ឋមន្រ្តី​ក្រសួង​ការបរទេសនៃ​ប្រទេស​ចំនួន ៥ និង​លោក​Antonio Guterres អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ​បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​មតិ​យោបល់គ្នា​​យ៉ាង​ស៊ី​ជម្រៅ​អំពី​បញ្ហាមួយ​ចំនួនដែល​បាន​យក​ចិត្ត​ទុក​ដាក់​ដូចគ្នា​  ដូចជា​បញ្ហា​ស៊ីរី និង​ស្ថានការណ៍​ឧបទ្វីបកូរ៉េ​ជាដើម​ ហើយ​បាន​កត់​សម្គាល់​ជា​ឯកច្ឆ័ន​ថា​ ប្រទេសជាសមាជិក​​អចិន្រ្តៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​មាន​កាតព្វកិច្ច​ពិសេស​ចំពោះ​កិច្ច​​គាំពារ​សន្តិភាព​និង​សន្តិសុខ​អន្តរជាតិ ត្រូវការ​បង្កើន​ការ​សម្រប​សម្រួល​ និង​ធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការ​មានភាព​កាន់តែ​ស្អិត​ល្មួត ​និង​ផ្តល់​ការ​គាំទ្រដល់​ការងារ​ទូទៅ​របស់​លោក​​អគ្គលេខាធិការ​Guterres​  ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ