សន្និសីទតុមូល​ថ្នាក់​រដ្ឋមន្រ្តី​ផ្នែក​សមុទ្រ​នៃ​ប្រទេសចិន​និង​ប្រទេស​កោះ​តូច​​ៗ​អនុម័ត​លើ​​សេចក្តី​ប្រកាស​PingTan
2017-09-22 16:13:43  cri  Web Editor:Zhai

     ថ្ងៃទី ២១ ខែ​កញ្ញា សន្និសីទតុមូល​ថ្នាក់​រដ្ឋមន្រ្តី​ផ្នែក​សមុទ្រ​នៃ​ប្រទេសចិន​និង​ប្រទេស​កោះ​តូចៗ​ ដែល​​​បើក​ធ្វើ​នៅ​ក្រុង​Ping Tan ខេត្តហុកគៀន ប្រទេសចិន​ បាន​អនុម័តលើ​​សេចក្តី​ប្រកាស​PingTan ។ 

      សេចក្តី​ប្រកាស​នេះ​បាន​លើក​ឡើង​នូវគំនិត​​ផ្តួច​ផ្តើម​ ៥ ចំណុច ពោល​គឺ​ទី​១ លើក​ទឹក​ចិត្ត​ឲ្យ​រួម​គ្នា​កសាង​ទំនាក់​ទំនង​ភាពជា​ដៃគូ​ពណ៌ខៀវ​ ទី ២ ​​បង្កើត​យន្តការ​អភិវឌ្ឍ​និង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​ពណ៌​ខៀវ​ ទី​ ៣ ​ធ្វើ​ការ​ការពារ​​ប្រព័ន្ធ​អេកូ​-បរិស្ថាន​នៅ​តាម​បណ្តា​កោះ​​ក្នុង​សមុទ្រ​ ទី​ ៤ ​​បង្កើន​ការ​បង្ការ​និង​កាត់​បន្ថយ​គ្រោះ​មហន្តរាយ​នៅ​កោះ​សមុទ្រ​និង​លំហ​សមុទ្រនៅ​​ជុំវិញ ទី ៥ ​​លើក​កម្ពស់​កម្រិត​អភិវឌ្ឍ​បច្ចេកទេស​ផ្នែកសមុទ្រ​ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ