លោក​វ៉ាង​អ៊ី​រដ្ឋមន្រ្តី​ការ​បរទេស​ចិន​ជួប​ពិភាក្សា​ជា​មួយ​រដ្ឋមន្រ្តី​ការ​បរទេស​ហ្វីលីពីន
2017-09-22 14:43:34  cri  Web Editor:Zheng

 ក្នុង​អំឡុង​ពេល​អញ្ជើញ​ទៅ​ចូល​រួម​មហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ​នៅ​ក្រុង​ញូយ៉ក លោក​វ៉ាង​អ៊ី​រដ្ឋមន្រ្តី​ការ​បរទេស​ចិន​បាន​ជួប​ពិភាក្សា​ជា​មួយ​លោក​Cayetanoរដ្ឋ​មន្រ្តី​ការ​បរទេស​ហ្វីលីពីន។

      លោក​វ៉ាង​អ៊ី​បាន​ថ្លែង​ថា នៅ​ក្រោម​ការ​ណែនាំរបស់​ប្រមុខ​រដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ ទំនាក់​ទំនង​រវាង​ចិន​និង​ហ្វីលីពីន​បាន​រក្សា​និន្នាការ​កែ​លម្អ​និង​អភិវឌ្ឍន៍ ការ​នេះ​សម​ស្រប​ទាំង​ស្រុង​នឹង​ផល​ប្រយោជន៍​របស់​ប្រទេស​និង​ប្រជាជន​ប្រទេស​ទាំង​ពីរ។ភាគី​ទាំង​ពីរ​គួរ​តែ​ខ្នះ​ខ្នែង​អនុវត្ត​មតិ​ឯកភាព​គ្នា​របស់​ប្រមុខ​រដ្ឋ​ប្រទេស​ទាំង​ពីរ រក្សា​ការ​ប្រា​ស្រ័យ​ទាក់​ទង​គ្នា​យ៉ាង​ជិត​ស្និទ្ធ ច្រាន​ចោល​ភាព​អវិជ្ជមាន​​គ្រប់​បែប​យ៉ាង ជំរុញ​កិច្ច​សហ​ប្រតិ​បត្តិការ​រវាង​ចិន​និង​ហ្វីលីពីន​ឲ្យ​ទទួល​បាន​ផ្លែ​ផ្កា​ជាក់​ស្តែង ហើយ​ធ្វើ​ឲ្យ​កិច្ច​សហប្រតិបត្តិការ​រវាង​ចិន​និង​ហ្វីលីពីន​ក្លាយ​ជា​ចរន្ត​សំខាន់​សម្រាប់​និរន្តរភាព​នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ