លោក​វ៉ាង​អ៊ី​រដ្ឋមន្រ្តី​ការ​បរទេស​ចិន​ធ្វើ​ជា​អធិបតី​ក្នុង​ការ​ពិគ្រោះ​ពិភាក្សា​ផ្នែក​នយោបាយ​ថ្នាក់​រដ្ឋមន្រ្តី​ការ​បរទេស​រវាង​ចិន​និង​អាហ្រ្វិក​នៃ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិលើកទី​៤
2017-09-22 14:42:58  cri  Web Editor:Zheng

  ថ្ងៃ​ទី​២០​ខែ​កញ្ញា នៅ​ទី​ស្នាក់​ការ​ទូទៅ​អង្គការ​សហប្រជាជាតិ​ក្រុង​ញូយ៉ក លោក​វ៉ាង​អ៊ី​រដ្ឋមន្រ្តី​ការ​បរទេស​ចិន​និង​លោក​Mashabaneរដ្ឋមន្រ្តី​ការ​បរទេស​អាហ្រ្វិក​ខាង​ត្បូង​បាន​អញ្ជើញ​ធ្វើ​ជា​សហ​អធិបតីក្នុង​ការ​ពិគ្រោះ​ពិភាក្សា​ផ្នែក​នយោបាយ​ថ្នាក់​រដ្ឋមន្រ្តី​ការ​បរទេស​រវាង​ចិន​និង​អាហ្រ្វិក​នៃ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិលើកទី​៤ រដ្ឋមន្រ្តី​ការ​បរទេស​ឬ​តំណាង​នៃ​ប្រទេស​អាហ្រ្វិក​ជិត​៥០​នាក់បាន​ចូល​រួម។

      លោក​វ៉ាងអ៊ី​បាន​ថ្លែង​ថា ទ្វីប​អាហ្រ្វិក​គឺ​ជា​ដីគោកដែល​ប្រមូល​ផ្តុំទៅ​ដោយ​ប្រទេស​កំពុង​អភិវឌ្ឍន៍ ការ​រក្សា​សន្តិភាព​និង​ស្ថិរភាព​របស់​ទ្វីប​អាហ្រ្វិក ការ​ពន្លឿន​និងអភិវឌ្ឍ​ទ្វីប​អាហ្រ្វិក គឺ​ជា​ករណីយកិច្ច​រួម​របស់​សហគមន៍​អន្តរជាតិ។ចិន​និង​អាហ្រ្វិក​ជា​សហគមន៍​វាសនា​តែ​មួយដែល​សាមគ្គី​គ្នា ហើយ​ក៏​ជា​សហគមន៍​ដែល​ផ្តល់​ផល​ប្រ​យោជន៍​ដល់​គ្នា​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​និង​ឈ្នះ–ឈ្នះជា​មួយ​គ្នា។ប្រទេស​ចិន​រីក​រាយ​បន្ត​ប្រកាន់​ខ្ជាប់​គោល​នយោបាយ​និង​ទស្សនៈដែល​លោក​ប្រធាន​រដ្ឋ​ចិន​ស៊ីជីនភីង​បាន​លើក​ឡើង​នោះ​ក្នុង​ការ​គាំទ្រ​ទ្វីប​អាហ្រ្វិក​លើ​ការ​អនុវត្ត​របៀប​វារៈឆ្នាំ​២០៦៣​និង​របៀប​វារៈអំពី​ការ​អភិវឌ្ឍ​ជា​និរន្តរភាព​នៅ​ឆ្នាំ​២០៣០ ដើម្បី​សម្រេច​ការ​អភិវឌ្ឍ​និង​ភាព​ចម្រុង​ចម្រើន​ឡើង៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ