ប្រទេស​ម៉ាឡេស៊ី​ចាប់​បាន​ជន​ជាប់​សង្ស័យ​នៃ​អង្គការ​ប្រដាប់​អាវុធអាប់​ប៊ូ​សាយ៉ាហ្វ​ចំនួន​៧​នាក់
2017-09-22 14:42:17  cri  Web Editor:Zheng

  ថ្ងៃ​ទី​២១​ខែ​កញ្ញា អាជ្ញាធរ​ប៉ូលីស​ម៉ាឡេស៊ី​បាន​ប្រកាស​ថា ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ អាជ្ញាធរ​ប៉ូលីស​ម៉ាឡេស៊ីចាប់​បាន​ជន​ជាតិ​ហ្វីលីពីនចំនួន​៧​នាក់​ដែល​បាន​ចូល​រួម​ប្រតិ​បត្តិការ​នៃ​អង្គការ​ប្រដាប់​អាវុធ​អាប់​ប៊ូសាយ៉ាហ្វ។

      លោក​Fuziអគ្គស្នងការ​នគរបាល​ម៉ាឡេស៊ីបាន​ថ្លែង​ថា អាជ្ញាធរ​ម៉ាឡេស៊ី​នឹង​បន្ត​ស្វែង​រក​និង​ចាប់​ភេរវជន​សញ្ជាតិ​បរទេស​ដែល​កំពុង​លាក់​ខ្លួន​នៅ​ម៉ាឡេស៊ី​។សូម​បញ្ជាក់​ថា គិត​ត្រឹមដើម​ឆ្នាំ​២០១៧នេះ សមត្ថកិច្ច​ប្រឆាំង​ភេរវកម្ម​របស់​ផ្នែក​ប៉ូលីសចាប់​បាន​ភេរវជន​អន្តរជាតិ​ចំនួន​៤១​នាក់​ហើយ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ