លោក ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​ជួប​សន្ទនា​ជា​មួយ​នាយក​រដ្ឋមន្ត្រី​សិង្ហបុរី​
2017-09-21 14:35:36  cri  Web Editor:Guo

      ថ្ងៃទី ២០ ខែ​កញ្ញា នៅ​វិមាន​សភា​ប្រជាជន​ចិន លោក ស៊ីជីនភីង ប្រធាន​រដ្ឋ​ចិន​បាន​ជួប​សន្ទនា​ជា​មួយ​លោក Lee Hsien Loong នាយក​រដ្ឋមន្ត្រី​សិង្ហបុរី​ដែល​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​នៅ​ប្រទេស​ចិន ។

      ក្នុង​កិច្ច​ជំនួប លោក ស៊ីជីនភីង បាន​ចង្អុល​បង្ហាញ​ថា ការ​រក្សា​ការ​ប្រាស្រ័យ​ទាក់​ទង​ថ្នាក់​ខ្ពស់​គឺ​ជា​ប្រពៃណី​ដ៏​ល្អ​ប្រសើរ​របស់​ថ្នាក់​ដឹកនាំ​ជំនាន់​មុន​របស់​ប្រទេស​ទាំង​ពីរ​ចិន​និង​សិង្ហបុរី ហើយ​ក៏​ជា​សញ្ញា​បង្ហាញ​នូវ​ភាព​ស្អិត​ល្មួត​នៃ​ទំនាក់​ទំនង​រវាង​ចិន​និង​សិង្ហបុរី​ផង​ដែរ ។ លោក​ជឿ​ជាក់​ថា ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​សិង្ហបុរី​លើក​នេះ​នឹង​ធ្វើ​ឲ្យ​មិត្តភាព​ជា​ប្រពៃណី​រវាង​ចិន​និង​សិង្ហបុរី​មាន​ភាព​កាន់​តែ​ស៊ី​ជម្រៅ ដើម្បី​ជំរុញ​កិច្ច​សហប្រតិបតិ្តការ​លើ​គ្រប់​វិស័យ​នៃ​ប្រទេស​ទាំង​ពីរ​ទទួល​បាន​ការ​អភិវឌ្ឍ​កាន់​តែ​ធំ​ធេង ។

      លោក ស៊ីជីនភីង បាន​គូស​បញ្ជាក់​ថា កិច្ច​កសាង​គំនិត​ផ្តួច​ផ្តើម​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​គឺ​ជា​ចំណុច​សំខាន់​នៃ​កិច្ច​សហប្រតិបតិ្តការ​រវាង​ប្រទេស​ទាំង​ពីរ​នា​ពេល​បច្ចុប្បុន្ន លោក​រំពឹង​ថា​ភាគី​ទាំង​ពីរ​អាច​កសាង​គម្រោង​ជា​​គំរូ​ខាង​ការ​តភ្ជាប់​គ្នា​ប្រកប​ដោយ​យុទ្ធសាស្ត្រ​រវាង​ប្រទេស​ទាំង​ពីរ​ចិន​និង​សិង្ហបុរី​ឲ្យ​បាន​ល្អ ដើម្បី​ណែនាំ​និង​ទាក់​ទាញ​ឲ្យ​ប្រទេស​ដទៃ​ទៀត​រួម​គ្នា​ចូលរួម​កិច្ច​កសាង​ផ្លូវ​ថ្មី​នៃ​ពាណិជ្ជកម្ម​ផ្លូវ​គោក​និង​ផ្លូវ​សមុទ្រ​អន្តរជាតិ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ