ប្រទេស​ចិន​ ឡាវ មីយ៉ាន់ម៉ា​ និង​ថៃ​ចាប់ផ្តើម​​អនុវត្ត​ច្បាប់​ដោយ​យាម​ល្បាត​រួម​គ្នា​​តាម​បណ្តោយ​ទន្លេ​មេគង្គ​លើក​ទី ៦២
2017-09-21 15:55:19  cri  Web Editor:Zhai

      ថ្ងៃទី ១៩ ខែ​កញ្ញា​ សកម្មភាព​អនុវត្ត​ច្បាប់​ដោយ​យាម​ល្បាត​រួម​គ្នា​តាម​បណ្តោយ​ទន្លេ​មេគង្គ​លើក​ទី ៦២ បាន​ចាប់ផ្តើម​ចេញ​​ដំណើរពី​កំពង់​ផែ​ក្វានឡី ប្រទេសចិន ពោល​គឺ​ចាប់​ដំណើរការចុះ​អនុវត្ត​ច្បាប់​ដោយ​​យាម​ល្បាត​រួម​​គ្នា​មាន​​រយៈពេល ៤ ថ្ងៃ​​ ។

      តាម​ការ​ឧទ្ទេសនាម​របស់​សាខាក្រុម​​តាម​ផ្លូវ​ទឹក​នៃ​អគ្គ​ក្រុម​ការពារ​ព្រំដែន​ខេត្តយូណាន​ ប្រទេសចិន​បាន​ឲ្យ​ដឹងថា ​​នាវា​​​អនុវត្ត​ច្បាប់​ដោយ​យាម​ល្បាត​រួម​តាម​បណ្តោយ​ទន្លេ​មេគង្គ​លើក​ទី ៦២ ​មាន​ផែនការ​នឹង​ចេញ​ដំណើរ​ពី​កំពង់​ផែ​ក្វានឡី​ប្រទេសចិន​ រហូត​ដល់​​​តំបន់​ត្រីកោណមាស​​ដែល​ស្ថិត​នៅ​ព្រំដែន​រវាង​ប្រទេស​ឡាវ មីយ៉ាន់ម៉ា​​ និង​ថៃ​ ដែល​​មាន​ចម្ងាយសរុប​ជាង ៥០០ គីឡូម៉ែត្រ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ