លោក​វ៉ាង​អ៊ីរដ្ឋមន្រ្តី​ការ​បរទេស​ចិន​ជួប​ពិភាក្សា​ជា​មួយ​រដ្ឋមន្រ្តី​ការ​បរទេស​អាល្លឺម៉ង់
2017-09-21 11:23:58  cri  Web Editor:Zheng

  ក្នុង​អំឡុង​ពេល​អញ្ជើញ​ទៅ​ចូល​រួម​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ក្រុង​ញូ​យ៉កកាល​ពី​ថ្ងៃ​ទី​២០​ខែ​កញ្ញា លោក​វ៉ាង​អ៊ី​រដ្ឋមន្រ្តី​ការ​បរទេស​ចិន​បាន​ជួប​ពិភាក្សា​ជា​មួយ​លោក​Gabrielរដ្ឋមន្រ្តី​ការ​បរទេស​អាល្លឺម៉ង់ ភាគី​ទាំង​ពីរ​បាន​ផ្លាស់​ប្តូរ​មតិ​យោបល់​គ្នា​ដោយ​ផ្តោត​សំខាន់​អំពី​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ។

      លោក​វ៉ាង​អ៊ី​បាន​ថ្លែង​ថា ប្រទេស​ចិន​មាន​គំនិត​ផ្តួច​ផ្តើម​ជាប់​ជា​និច្ច​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នុយគ្លេអ៊ែរ​នៃ​ឧបទ្វីប​កូរ៉េ​ដោយ​សន្តិវិធី សហគមន៍​អន្តរជាតិ​គួរ​តែ​បង្ក​បង្កើត​លក្ខ​ខណ្ឌ​សម្រាប់​កិច្ច​ចរចា​សន្តិភាព ប្រទេស​ចិន​លើក​ទឹក​ចិត្ត​ឲ្យ​ប្រទេស​អាល្លឺម៉ង់​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​សកម្ម​ក្នុង​ការ​ជំរុញ​កិច្ច​ចរចា​សន្តិភាពនេះ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ