លោក​ZhangGaoliឧបនាយករដ្ឋមន្ត្រី​​ចិន​និង​លោក​Dvorkovich​ឧបនាយករដ្ឋមន្ត្រី​រុស្ស៊ី​រៀបចំធ្វើ​សន្និសីទ​លើក​ទី​១៤​នៃ​គណៈកម្មាធិការ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ថាមពល​ចិន​និង​រុស្ស៊ី
2017-09-21 15:21:53  cri  Web Editor:Liu

    ថ្ងៃទី២០ ខែកញ្ញា ​នៅ​ក្រុង​ប៉េកាំង​ លោក​ZhangGaoli​ឧបនាយករដ្ឋមន្ត្រី​ចិន​និង​ជា​ប្រធាន​តំណាង​ភាគី​ចិន​នៃ​គណៈកម្មាធិការ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ថាមពល​ចិននិង​រុស្ស៊ី​បាន​រៀបចំធ្វើ​សន្និសីទ​លើក​ទី​១៤​ជាមួយ​លោក​Dvorkovich​ឧបនាយករដ្ឋមន្ត្រី​រុស្ស៊ី​និង​ជា​ប្រធាន​តំណាង​ភាគី​រុស្ស៊ី​នៃ​គណៈកម្មាធិការ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ថាមពល​ចិននិង​រុស្ស៊ី។

លោក​ZhangGaoli​បាន​ថ្លែងថា​ ​ភាគី​ទាំង​២ត្រូវ​បន្ត​ខិតខំប្រឹងប្រែង​ ជំរុញ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ថាមពល​ឲ្យ​ទទួល​បាន​សមិទ្ធិផល​ជាក់​ស្តែង​ មាន​ផលប្រយោជន៍​ដល់​ការ​អភិវឌ្ឍ​និង​ស្តារឡើងវិញ​នៃ​ប្រទេសទាំង​២៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ