ក្បួន​នាវា​នៃ​កងទ័ព​ជើង​ទឹក​ប្រទេស​ចិន​បាន​បញ្ចប់​ទស្សនកិច្ច​ចាក​ចេញ​ពី​ប្រទេស​ឥណ្ឌូនេស៊ី​
2017-09-20 14:52:08  cri  Web Editor:Guo

      ក្បូន​នាវា​នៃ​កងទ័ពជើង​ទឹក​ប្រទេស​ចិន​បាន​បញ្ចប់​ទស្សនកិច្ច​មេត្រីភាព​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ដោយ​គាប់​ប្រសើរ ក្បូន​នាវា​ចិន​បាន​ចេញ​ចាក​ពី​ក្រុង​ហ្សាកាដា​កាល​ពី​ថ្ងៃទី ១៩ ខែ​កញ្ញា​តាម​ម៉ោង​តំបន់ ។

      ក្នុង​អំឡុង​ពេល​ទស្សនកិច្ច អ្នក​ដឹកនាំ​រដ្ឋាភិបាល​និង​កងទ័ព​ប្រទេស​ឥណ្ឌូនេស៊ី​បាន​កោត​សរសើរ​យ៉ាង​ខ្ពស់​ចំពោះ​ទស្សនកិច្ច​របស់​ក្បូន​នាវា​នៃ​កងទ័ព​ជើង​ទឹក​ប្រទេស​ចិន​ដែល​បាន​ដើរ​តួនាទី​យ៉ាង​ធំធេង​សម្រាប់​ការ​លើក​កម្ពស់​មិត្តភាព​រវាង​កងទ័ព​និង​កងទ័ព​​ក៏​ដូច​ជា​កងទ័ព​ជើង​ទឹក​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ​ហើយ​រំពឹង​ថា​នឹង​ធ្វើ​ឲ្យ​​កិច្ច​សហប្រតិបតិ្តការ​​ជា​មួយ​កងទ័ព​ជើង​ទឹក​នៃ​ប្រទេស​ចិន​កាន់​តែ​ស៊ី​ជម្រៅ ដើម្បី​រួម​គ្នា​​គាំពារ​សនិ្តភាព​និង​ស្ថិរភាព​ក្នុង​តំបន់ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ