ភ្ញៀវទេសចរចិនដីគោកដែលកំសាន្តនៅប្រទេសថៃកាលពីខែ សីហា ឆ្នាំ ២០១៧ មានការកើនឡើងជាង ១០ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ
2017-09-20 15:56:31 cri Web Editor:Wang
តាមទិន្នន័យនៃក្រសួងទេសចរណ៍និងកីឡាថៃបានប្រកាសកាលពីថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៧ ថា ភ្ញៀវទេសចរចិនដីគោកដែលធ្វើដំណើរទៅកំសាន្តប្រទេសថៃមានចំនួនសរុប ៩៨ ម៉ឺន ៣ ពាន់ នាក់កាលពីខែ សីហា ឆ្នាំ ២០១៧ គឺមានការកើនឡើង ១០.៣ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ ដែលជាតួលេខខ្ពស់ជាងគេក្នុងឆ្នាំ ២០១៧ នេះ ។